មនុស្ស ៣២នាក់ បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ១០ថ្ងៃ ចុងក្រោយ បើធៀប ១០ថ្ងៃមុនមានការថយចុះ!

ភ្នំពេញ ៖ – មនុស្ស៣២នាក់បានស្លាប់ និង៩៥នាក់ទៀតរងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែសីហាឆ្នាំ២០២៦សរុប៦៧ករណី នៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– បើធៀបនឹងរយៈពេល១០ថ្ងៃដំបូង ក្នុងខែសីហាដដែល ចំនួនអ្នកស្លាប់បានថយចុះរហូតដល់ទៅ២០នាក់។ អត្រាថយចុះករណីស្លាប់នេះ ត្រូវបានចាត់ទុកជាសញ្ញាណវិជ្ជមានមួយ ដែលទំនងកើតចេញពីការខិតខំចាត់វិធានការតាមផ្លូវច្បាប់របស់សមត្ថកិច្ច ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ធំៗចុងក្រោយ និងក៏ដោយសារស្មារតីភ្ញាក់រលឹករបស់អ្នកបើកបរ។

– ដើមចមនៃបញ្ហានេះបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព បើកបរមិនប្រកាន់ស្តាំ វ៉ាជែង បត់មិនប្រយ័ត្ន បើកបរក្នុងស្ថានភាពស្រវឹង មិនគោរពសញ្ញាចរាចរណ៍ និងកត្តាយានយន្ត។

– ក្នុងឆមាសទី១ ឆ្នាំ២០២៦ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប១.២៧៩លើក បណ្ដាលឱ្យមនុស្សស្លាប់ ៧៧៣នាក់ និងរបួសធ្ងន់ ស្រាលសរុប ១.៩៤៤នាក់។

– មូលហេតុនៃគ្រោះថ្នាក់រួមមាន បើកបរលើសល្បឿនកំណត់ ៤៦ភាគរយ មិនគោរពសិទ្ធិអាទិភាព ២២ភាគរយ មិនប្រកាន់ស្ដាំ ១២ភាគរយ ប្រជែងគ្រោះថ្នាក់៧ភាគរយ បត់មិនប្រយត្ន៦ភាគរយ បើកបរក្នុងស្ថានភាពស្រវឹង៤ភាគរយ មិនគោរពសញ្ញាចរាចរណ៍២ភាគរយ និងកត្តាយានយន្ត ១ភាគរយ៕

 

You might like