អន្តរជាតិះ – ខណៈសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននៅបន្តដ៏ខ្លាំងក្លា និង ការចរចារកដំណោះស្រាយជាប់គាំង មន្ត្រីការទូតជាន់ខ្ពស់រុស្ស៊ី បានអះអាងប្រាប់សារព័ត៌មានរុស្ស៊ី ថា ខ្លួនបានត្រៀមខ្លួនរួចរាល់សម្រាប់ការជជែករកដំណោះស្រាយក្នុងជម្លោះនៅអ៊ុយក្រែន ប៉ុន្តែទាមទារឲ្យសហរដ្ឋអាមេរិកមានឥទ្ធិពលសម្រេចចិត្តជំនួសអ៊ុយក្រែន និង អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី Sergey Ryabkov បានផ្តល់កិច្ចសម្ភាសន៍ដល់ News.ru ដោយលើកឡើងថា ទីក្រុងមូស្គូនៅតែបើកចំហនិយាយគ្នាជាមួយទីក្រុងវ៉ាស៊ីនតោន លើការដោះស្រាយជម្លោះអ៊ុយក្រែន ប៉ុន្តែទីក្រុងមូស្គូបដិសេធមិនបោះបង់គោលជំហររបស់ខ្លួនឡើយ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តាមសេចក្តីរាយការណ៍នោះ រហូតដល់ពេលនេះ ភាគីសហរដ្ឋអាមេរិកបានបង្ហាញនូវភាពរួចរាល់ក្នុងការភ្ជាប់ទំនាក់តំនងការពិភាក្សាប្រកបដោយស្ថាបនា និង យល់នូវជំហររបស់រុស្ស៊ី ប៉ុន្តែរឿងរ៉ាវផ្សេងៗទៀតនៅពេលនេះ គឺថាតើតីក្រុងវ៉ាស៊ីនអាចមានឥទ្ធិពលសម្រេចជំនួសអ៊ុយក្រែន និង អ្នកគាំទ្រអឺរ៉ុប ដែលនៅតែស្រមៃផ្តួចរុស្ស៊ីជាយុទ្ធសាស្រ្ត ដែរឬទេ។
– អ្នកការទូតរូបនេះ និយាយថា៖«រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Marco Rubio បានបញ្ជាក់នូវតម្រូវការដើម្បីដាក់ចេញនូវគំនិតថ្មីៗ សំដៅទៅរកដំណោះស្រាយ និង យើងរួចរាល់ដើម្បីស្តាប់ភាគីអាមេរិក ប្រសិនបើការគំនិតថ្មីនេះតំណាងនូវកិច្ចខិតខំដែលបានបរិយាយរបស់សហរដ្ឋអាមេរិក»។
– អ្នកការទូតជាន់ខ្ពស់នេះ បានបន្តថា ៖«យើងនៅតែបើកចំហចំពោះការពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែ នោះមិនមែនមានន័យថា យើងនឹងបោះបង់គោលជំហរមូលដ្ឋានរបស់យើងនោះទេ»។
– ទោះបីជាបែបណា អ្នកការទូតរូបនេះមិនបានបង្ហាញនូវការទាមទារដែលរុស្ស៊ីចង់បាននោះទេ ខណៈការទាមទារកន្លងមក គឺឲ្យអ៊ុយក្រែនកាត់ទឹកដីដែលរុស្ស៊ីវាយដណ្តើមបាន ការបោះបង់គោលបំណងចូលអង្គការណាតូ និង ការដាក់បម្រាមដែលហាមមិនឲ្យពលរដ្ឋអ៊ុយក្រែនរៀនអក្សររុស្ស៊ី និង គោរពវប្បធម៌រុស្ស៊ីជាដើម។
– ប៉ុន្តែរាល់ការទាមទាររបស់រុស្ស៊ីកន្លងមក ត្រូវអ៊ុយក្រែនបដិសេធ និងទាមទារឲ្យរុស្ស៊ីដេលជាអ្នកឈ្លានពានអ៊ុយក្រែនជាអ្នកដកទ័ពចេញពីអ៊ុយក្រែនដោយគ្មានលក្ខខណ្ឌ និង ទាមទារប្រាក់រុស្ស៊ីដែលត្រូវបានបង្កកនៅបរទេស ត្រូវប្រគល់ឲ្យអ៊ុយក្រែនដើម្បីកសាងប្រទេសឡើងវិញ៕

