អ៊ីរ៉ង់ មិនខ្លាចទេ! ដោយថាសង្គ្រាម​ឈូងសមុទ្រ​ នឹងក្លាយជា​កន្លែងដែលខ្លួនមានឱកាសសាកអាវុធថែមទៀត

អន្តរជាតិះ- ក្រសួងការពារជាតិអ៊ីរ៉ង់ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយថា អរិភាពដែលកើតមាននៅតំបន់ឈូងសមុទ្រពែរ្ស នឹងក្លាយជាទីលានសាកល្បង សម្រាប់ឧស្សាហកម្មការពារជាតិរបស់ខ្លួន និងបង្ហាញពីតម្រូវការក្នុងការប្រើប្រាស់ធនធានអាវុធក្នុងស្រុកប្រកបដោយប្រសិទ្ធភាពថែមទៀត។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្រសួង បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលបានចេញផ្សាយក្នុងឱកាសទិវាឧស្សាហកម្មការពារជាតិ ដែលប្រារព្ធឡើងនៅថ្ងៃទី ២១ ខែសីហា នេះថា សង្គ្រាមថ្មីៗនេះបានក្លាយជាទីលានសាកល្បងយ៉ាងពិតប្រាកដ សម្រាប់សមត្ថភាពការពារជាតិរបស់អ៊ីរ៉ង់ ដោយសង្កត់ធ្ងន់ថា សកម្មភាពថ្មីនៃសម្ពាធ ឬទណ្ឌកម្មនីមួយៗបានបង្ហាញពីតម្រូវការក្នុងការពឹងផ្អែកលើធនធានក្នុងស្រុក។

– ទន្ទឹមនោះ ក្រសួងដដែល ក៏បានកត់សម្គាល់ថា អ្វីដែលត្រូវបានបង្កើត និងអភិវឌ្ឍក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយសារចំណេះដឹង និងការខិតខំប្រឹងប្រែងរបស់អ្នកឯកទេសអ៊ីរ៉ង់ក្នុងឧស្សាហកម្មការពារជាតិត្រូវបានអនុវត្ត ហើយរួមជាមួយនឹងសមត្ថភាពរបស់កងទ័ពអ៊ីរ៉ង់ បាបរារាំងផ្នែកសំខាន់នៃផែនការ និងគោលដៅរបស់សត្រូវ ហើយថែមទាំងធ្វើឱ្យពួកគេភ្ញាក់ផ្អើល។

– សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ នៅក្នុងខែមិថុនា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ដោយមានទីក្រុងអ៊ីស្លាម៉ាបាដធ្វើជាអ្នកសម្របសម្រួល បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលផ្តល់ការបញ្ឈប់ជាបន្ទាន់នៃអរិភាពលើគ្រប់វិស័យ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ។

– កាលពីខែមិថុនាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់លើគ្រប់វិស័យ រួមទាំងប្រទេសលីបង់ផងដែរ។

– ទោះជាយ៉ាងណាក៏ដោយ នៅដើមថ្ងៃទី ៨ ខែកក្កដាសហរដ្ឋអាមេរិក បានបន្តការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ដោយចោទប្រកាន់ទីក្រុងតេអេរ៉ង់ថាបានរំលោភលើកិច្ចព្រមព្រៀងទាក់ទងនឹងច្រក Hormuz៕

 

You might like