ហាងឆេងមាស​រក្សាតម្លៃខ្ពស់​ជាង ​៥៤០០ ​ដុល្លារ ​មួយតម្លឹង​

ភ្នំពេញះ – តម្លៃហាងឆេងមាស​បន្តរក្សាបានតម្លៃខ្ពស់​ជាង ​៥៤០០ ​ដុល្លារ ​ក្នុងមួយតម្លឹង ​នៅថ្ងៃ​សុក្រ ទី ២១ ​សីហា ​២០២៦​នេះ​ ​ដោយសារមានការបញ្ជាទិញច្រើនពី​វិនិយោគិន​ស្របពេលដែលព័ត៌មាន​ប្រាក់ដុល្លារ​ធ្លាក់ចុះ។ ​

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ​លោក ឡុង ​សំណាង ​​នាយក​អភិវឌ្ឍ​អាជីវកម្ម​នៃ​ក្រុមហ៊ុន ​PP Link securities ​ប្រាប់កម្ពុជាថ្មី​ថា ​ធនាគារកណ្ដាលអាមេរិក​បានបើកកិច្ចប្រជុំមួយពាក់ព័ន្ធនឹងសាច់ប្រាក់កាលពីម្សិលមិញ ខណៈធនាគារកណ្ដាលបានចាក់សាច់ប្រាក់ចូលក្នុងទីផ្សារពាក់ព័ន្ធនឹង​ការ​លក់​បណ្ណបំណុល ​ដែល​ធ្វើឱ្យតម្លៃលុយដុល្លារធ្លាក់ចុះ។

– ​លោក ឡុង សំណាង ​បន្ថែមថា ​វិនិយោគិន​មើលឃើញឱកាស​ក្នុងខែ ៨ ​ខែ៩ ​អត្រាការកើនឡើខ្ពស់ ​ធ្វើឱ្យពួកគាត់សម្រុកការ​វិនិ​យោគ​ ស្របពេលដែលព័ត៌មានប្រាក់ដុល្លារធ្លាក់ ​ពួកគាត់ចាប់ផ្ដើមបុក​ទិញ​ទើប​ធ្វើ​ឱ្យតម្លៃមាស​ហក់ឡើងខ្លាំង។​

– ​លោក ឡុង ​សំណាងបញ្ជាក់ថា៖ ​«តម្លៃនេះ ​ជា Resistance បើសិនយើងមើល​តាម​បច្ចេក​ទេស​វា​អាចឡើង​ទៅដល់​ ៤៥៥០ ​ក្នុង​មួយ​អោន ​វា​នឹង​អាច​ធ្លាក់​ចុះ​មកវិញ ​​ដល់តម្លៃដែលវិនិយោគិន​សម្រេច​ចិត្តថា ​តើគេទិញទៀត ​ឬលក់»៕

You might like