មន្ត្រីជំនាញរកឃើញ សារធាតុគីមីហាមឃាត់ Borax ជិត ៣០គីឡូក្រាម នៅផ្សារបឹងឈូក

បាត់ដំបងះ- មន្ត្រី​អធិការកិច្ច​ម្ហូបអាហារ នៃ​សាខា​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ និង​ការ​ប្រកួតប្រជែង​ខេត្តបាត់ដំបង បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង កាលពីនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទំនិញ គ្រឿងឧបភោគបរិភោគ និងទំនិញវេចខ្ចប់ស្រាប់ នៅតាមស្តង់ចំនួន ១៦កន្លែង ក្នុងផ្សារបឹងឈូក ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ដើម្បីធ្វើការវិភាគភ្លាមៗលើសំណាកគំរូចំនួន ៧ មុខ រួមមាន ពពុះសណ្តែក, បាញ់ឌុក, បាញ់ចានឿក និងលតស្អិត។

– ជាលទ្ធផលនៃការវិភាគពិសោធន៍ រកឃើញថាមានម្ហូបអាហារសរុប ២៨ គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ ប៉ូរ៉ាក់ (Borax) ដែលរួមមាន៖ ពពុះសណ្តែក៖ ២២ គីឡូក្រាម, បាញ់ឌុក៖ ០១ គីឡូក្រាម, បាញ់ចានឿក៖ ០២ គីឡូក្រាម, លតស្អិត៖ ០៣ គីឡូក្រាម។

– បច្ចុប្បន្ន ទំនិញដែលមានសារធាតុគីមីទាំងអស់ត្រូវបានមន្ត្រីជំនាញដកហូត យកទៅរក្សាទុកនៅសាខា ក.ប.ប. ខេត្តបាត់ដំបង ដើម្បីចាត់ការកម្ទេចចោលតាមនីតិវិធីច្បាប់។

– បន្ថែមពីនេះ មន្ត្រីជំនាញក៏បានចែកជូនខិតប័ណ្ណផ្សព្វផ្សាយចំនួន ១៨សន្លឹក ដល់អាជីវករក្នុងផ្សារ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការជ្រើសរើស និងលក់ដូរម្ហូបអាហារដែលមានសុវត្ថិភាពដល់អ្នកបរិភោគផងដែរ៕

 

You might like