ខេត្តព្រះសីហនុ រយះពេលពីរថ្ងៃឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង​ ៨០នាក់​

ព្រះសីហនុ -រយះពេល ២ ថ្ងៃ កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានចុះប្រតិបត្តិការ​ល្បាត និងត្រួតពិនិត្យតំបន់ស្មុគស្មាញ នៅចំណុចក្រុមទី១១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងបានឃាត់ខ្លួនមនុស្សសរុបចំនួន ៨២នាក់ ជនជាតិខ្មែរ ក្នុងនោះ ២នាក់​ ជាជនជាតិឥណ្ឌូនេសុី ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ២៩នាក់ និងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានបន្តឃាត់ខ្លួនមនុស្សចំនួន ៥៣នាក់ បន្ថែមទៀត សរុប ៨២នាក់។

– បច្ចុប្បន្ន អ្នកពាក់ព័ន្ធទាំងអស់ត្រូវបាននាំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ បំពេញនីតិវិធី និងបញ្ជូនទៅមណ្ឌលកែប្រែតាមនីតិវិធី ។

– ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ជាសឲ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មានអំពីសកម្មភាពពាក់ព័ន្ធគ្រឿងញៀន និងបទល្មេីសផ្សេងៗ​ ដើម្បីរួមគ្នារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមទូទាំងខេត្ត ៕

 

 

You might like