អ៊ីរ៉ង់ ប្រាប់អាមេរិកឱ្យមើលសមត្ថភាពខ្លួនឯងសិន មុននឹងចង់គ្រប់គ្រងច្រក Hormuz

អន្តរជាតិះ- លោក Mohsen Rezaei លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បាននិយាយថា ផែនការក្នុងការបើកច្រកសមុទ្រ Hormuz ជាឯកតោភាគីសម្រាប់ការធ្វើនាវាចរណ៍ និងការចង់គ្រប់គ្រងទាំងស្រុងលើច្រកនេះពីសំណាក់សហរដ្ឋអាមេរិក វាហាក់ដូចជាហួសពីសមត្ថភាពពួកគេខ្លាំងណាស់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Rezaei បានលើកឡើងថា អាមេរិក បង្ហាញថា ពួកគេអសមត្ថភាពក្នុងការចង់បើកច្រកសមុទ្រ Hormuz ឡើងវិញ និងបំណងដែលចង់គ្រប់គ្រងវា។ ការលើកឡើងរបស់លោក កើតឡើងស្របពេល អាមេរិក ប្ដេជ្ញាមិនឱ្យរបូតច្រកនេះក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឡើយ។

– ទន្ទឹមនោះ លោក Rezaei បានអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ឱ្យបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការថ្មីមួយនៅក្នុងតំបន់ដែលនឹងជំនួសអនុត្តរភាពរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឈូងសមុទ្រពែរ្ស។

– ជាមួយគ្នានោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទើបតែប្រកាសថា លោក គាំទ្រនូវគំនិតនៃការប្រកាសច្រកសមុទ្រ Hormuz ជាទឹកដីរបស់សហរដ្ឋអាមេរិក។

– សហរដ្ឋអាមេរិក បានចាប់ផ្ដើមប្រតិបត្តិការបិទខ្ទប់ផ្លូវទឹករបស់កងកម្លាំងអ៊ីរ៉ង់នៅច្រក Hormuz ដោយអះអាងថា ជាវិធានការធ្វើឱ្យសេដ្ឋកិច្ចរដ្ឋនេះចុះខ្សោយ។

– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ កាលពីខែមិថុនាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់លើគ្រប់វិស័យ រួមទាំងប្រទេសលីបង់ផងដែរ។

– ទោះជាយ៉ាងណាក៏ដោយ នៅដើមថ្ងៃទី ៨ ខែកក្កដាសហរដ្ឋអាមេរិក បានបន្តការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ដោយចោទប្រកាន់ទីក្រុងតេអេរ៉ង់ថាបានរំលោភលើកិច្ចព្រមព្រៀងទាក់ទងនឹងច្រក Hormuz៕

 

You might like