អន្តរជាតិះ- មន្ត្រីមូលដ្ឋាន បាននិយាយថា មនុស្ស ៩ នាក់ស្លាប់ និង ២៣ នាក់រងរបួស រួមទាំងកុមារម្នាក់ នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែនលើប្រទេសរុស្ស៊ី។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– មនុស្ស ៨ នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ Belgorod ភាគខាងលិចជាប់ព្រំដែនអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានម៉ោងមុននេះ ខណៈនៅតំបន់ Astrakhan ភាគខាងត្បូងក៏មានអ្នកស្លាប់ផងដែរ។
– ទន្ទឹមនោះ យោងតាមមន្រ្តីដដែល បានឱ្យដឹងថា មនុស្ស ២ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករុស្ស៊ីនៅតំបន់ Sumy ភាគឦសាន និង ២ នាក់ទៀតនៅតំបន់ Donetsk ភាគខាងកើត។
– ការវាយប្រហារនេះ បានកើតឡើង បន្ទាប់ពីអ្វីដែលរុស្ស៊ី ពណ៌នាថា ជាការវាយប្រហារទ្រង់ទ្រាយធំបំផុតដោយអ៊ុយក្រែនមកលើខ្លួន នៅឆ្នាំនេះ។
– ទោះជាយ៉ាងណា រុស្ស៊ី ក៏បានបើកការវាយប្រហារសងសឹកវិញផងដែរ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៧ នាក់ និងរងរបួសជាង ៣៩ នាក់ ផងដែរ កាលពីយប់ថ្ងៃសៅរ៍ សប្ដាហ៍មុន។
– ជាមួយគ្នានោះ មនុស្ស ២ នាក់ ក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើតំបន់ Kramatorsk និង Sloviansk ក្នុងទីក្រុង Donetsk ផងដែរ។ នេះបើយោងតាមសេវាសង្គ្រោះបន្ទាន់រដ្ឋ។
– អភិបាលស្តីទីលោក Alexandr Shuvaev បានបញ្ជាក់ថា ការវាយប្រហាររបស់អ៊ុយក្រែនចុងក្រោយបំផុតបានបំផ្លាញអគារ និងរថយន្តនៅក្នុងតំបន់ Koloskovo នៃទីក្រុង Belgorod។
– គួរបញ្ជាក់ថា រុស្ស៊ី បានចាប់ផ្តើមការឈ្លានពានទ្រង់ទ្រាយធំរបស់ខ្លួនលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ហើយបច្ចុប្បន្នកំពុងគ្រប់គ្រងប្រហែលមួយភាគប្រាំនៃទឹកដីអ៊ុយក្រែន៕

