ត្រាំ ត្រៀមប្រកាសច្រក Hormuz ជាទឹកដីអាមេរិកក្នុងពេលដ៏ខ្លីខាងមុខ

អន្តរជាតិះ- ទីបញ្ជាការកណ្ដាលអាមេរិក CENTCOM បានបញ្ជាក់ពីការគ្រប់គ្រងទាំងស្រុងលើច្រកសមុទ្រ Hormuz ដោយកងកម្លាំងអាមេរិក តាមរយៈប្រតិបត្តិការបិទផ្លូវទឹកកងកម្លាំងអ៊ីរ៉ង់។

– ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោក មានបំណងប្រកាសថា ច្រកសមុទ្រ Hormuz ជាទឹកដីរបស់សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានលើកឡើងថា បន្ទាប់ពីយើងបញ្ចប់ការវាយប្រហារអ៊ីរ៉ង់ ដែលកំពុងត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ឆាប់ៗនេះខ្ញុំនឹងប្រកាសថាច្រកសមុទ្រ Hormuz ជាទឹកដីរបស់សហរដ្ឋអាមេរិកបន្ថែមទៀត។ យើងនឹងបិទផ្លូវទឹកនេះ ហើយនឹងគ្មានកប៉ាល់ណាមួយឆ្លងកាត់បានទេ លុះត្រាតែយើងអនុញ្ញាត។

– ទន្ទឹមនោះ កាលពីថ្ងៃពុធ លោក ត្រាំ បានបញ្ជាក់ថា កងកម្លាំងសហរដ្ឋអាមេរិក កំពុងគ្រប់គ្រងច្រកសមុទ្រ Hormuz យ៉ាងពេញលេញ ហើយនឹងបន្តធ្វើដូច្នេះនាពេលអនាគត។ ក្រោយមក កាសែត The Wall Street Journal ក៏បានរាយការណ៍ថា ចំនួនកប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងមួយថ្ងៃៗ កាលពីខែកក្កដា គឺទាបជាងប្រាំដង បើប្រៀបធៀបទៅនឹងមុនពេលជម្លោះចាប់ផ្តើម។

– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ កាលពីខែមិថុនាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់លើគ្រប់វិស័យ រួមទាំងប្រទេសលីបង់ផងដែរ។

– ទោះជាយ៉ាងណាក៏ដោយ នៅដើមថ្ងៃទី ៨ ខែកក្កដាសហរដ្ឋអាមេរិក បានបន្តការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ដោយចោទប្រកាន់ទីក្រុងតេអេរ៉ង់ថាបានរំលោភលើកិច្ចព្រមព្រៀងទាក់ទងនឹងច្រក Hormuz៕

 

You might like