អន្តរជាតិះ- ការប្រយុទ្ធសងសឹកគ្នាដ៏កក្រើកនៅមជ្ឈិមបូព៌ា គេសង្កេតឃើញថា អាមេរិក មិនបានពឹងផ្អែកលើសព្វាវុធរបស់ប្រទេសសម្ព័ន្ធមិត្តណាមួយនោះទេ នេះក៏ដោយសារតែរដ្ឋទាំងនោះ បដិសេធមិនផ្ដល់ការគាំទ្រ ឬចូលរួមជាមួយក្រុងវ៉ាស៊ីនតោន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក នឹងចងចាំពីរបៀបដែលសម្ព័ន្ធមិត្តណាតូបានបដិសេធយ៉ាងដាច់អហង្ការមិនគាំទ្រសហរដ្ឋអាមេរិកក្នុងជម្លោះជាមួយអ៊ីរ៉ង់។
– ទន្ទឹមនោះ លោក ត្រាំ បានលើកឡើងថា នៅពេលដែលពួកគេត្រូវការជំនួយ ពួកគេទូរស័ព្ទទៅអាមេរិក។ ខ្ញុំមិនមែនមិនចង់ផ្តល់ជំនួយនោះទេ តែពេលខ្លះពួកគេមិនសូវល្អចំពោះយើង។
– លោក បន្តថា អង្គការណាតូមិនបាននៅជាមួយអាមេរិកសោះឡើយ ក្នុងពេលជម្លោះនេះ។ យើងបានចំណាយប្រាក់លើប្លុកនេះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ អំឡុងជម្លោះ យើងបាននិយាយថា សូមជួយយើងផង ហើយពិតណាស់ពួកគេមិនខ្វល់ទេ ពួកគេមិនចង់ជួយទេ។ ប៉ុន្តែយើងនឹងចងចាំ។
– ទោះជាយ៉ាងណា លោក បានរិះគន់សម្ព័ន្ធមិត្តណាតូរបស់ទីក្រុងវ៉ាស៊ីនតោនម្តងហើយម្តងទៀត ចំពោះអាកប្បកិរិយា និងការគាំទ្រការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់។
– គួររំលឹកថា លោក ត្រាំ តែងតែរិះគន់ទង្វើសម្ព័ន្ធមិត្តនៃប្លុកណាតូមកលើខ្លួនអំឡុងជម្លោះជាមួយអ៊ីរ៉ង់ ខណៈលោក ថាអាមេរិក មិនសុំជំនួយទេ ប៉ុន្តែចង់ដឹងថារដ្ឋទាំងនោះគិតបែបណាលើអាមេរិក និងចង់ធ្វើអ្វីជាមួយខ្លួនដែរឬទេ ប៉ុន្តែលផក បានត្រឹមខកចិត្តម្ដងជាពីរដង៕
