ភ្នំពេញ ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១១ ខែសីហា ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្នុងចំណោមជនសង្ស័យចំនួន ២៦នាក់ រួមមាន ៖
+ជួញដូរ ២ករណី ឃាត់ ៤នាក់(ស្រី ០នាក់)
+ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ២២នាក់(ស្រី ១នាក់)
– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែសីហា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៩៨,១៦ក្រាម។
-កេតាមីន(Ke)= ៩,៩៦ក្រាម។
-កញ្ឆា = ៣០០០០,០ក្រាម។
– លទ្ធផលខាងលើ ៦អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៦អង្គភាព
១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកKe ៩,៩៦ក្រាម។
២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៧ក្រាម។
៣ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ រក្សាទុក ៧ករណី ឃាត់ ១៤នាក់ ស្រី ១នាក់ និងដីកា ១ករណី ចាប់យកIce ៧១,៥៦ក្រាម។
៤ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៤២ក្រាម។
៥ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ២ករណី ឃាត់ ៤នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ចាប់យកIce ២៤,៩៤ក្រាម និងកញ្ឆាស្ងួត ៣០០០០,០ក្រាម។
៦ / ស្ទឹងត្រែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងដីកា ១ករណី ចាប់យកIce ០,០៧ក្រាម។

