កូឡុំប៊ី រងគ្រោះរញ្ជួយដីធ្ងន់ធ្ងរមិនធ្លាប់មានអស់រយៈពេលជាច្រើនឆ្នាំ ដោយផ្ដាច់ជីវិតមនុស្ស១១១ នាក់

អន្តរជាតិះ- មនុស្សយ៉ាងហោចណាស់ ១១១ នាក់ស្លាប់ ហើយស្ថានភាពអាសន្នត្រូវបានប្រកាសក្នុងប្រទេសកូឡុំប៊ី បន្ទាប់ពីត្រូវបានវាយប្រហារដោយគ្រោះរញ្ជួយដីដ៏ធំបំផុតមួយដែលខកខានអស់រយៈពេលជាច្រើនឆ្នាំ។

– ចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើង ដោយមានការសង្ស័យថាមនុស្សជាច្រើនទៀតជាប់នៅក្រោមអគារដែលដួលរលំ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សេវាភូគព្ភសាស្ត្ររបស់ប្រទេស បានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័របានវាយប្រហារ នៅម៉ោង ០៧ និង ៣៤ នាទីយប់ថ្ងៃចន្ទ ដោយជម្រៅ ១០៣ គីឡូម៉ែត្រ (៦៤ ម៉ាយ) ក្នុងខេត្ត Chocó ដោយចំហាយអង្រួនទៅដល់ភាគខាងលិចប្រទេសកូឡុំប៊ី។

– ចំនួនអ្នកស្លាប់ភាគច្រើននៅទីក្រុង Pereira ក្នុងតំបន់ដាំដុះកាហ្វេរបស់ប្រទេសកូឡុំប៊ី ដោយមានទីក្រុងជុំវិញ និងតំបន់ Valle del Cauca ក៏រងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។

– ចំណុចកណ្តាលនៃការរញ្ជួយដីគឺនៅជិតភូមិ San José del Palmar ក្នុងខេត្ត Chocó ប៉ុន្តែអភិបាលខេត្តលោក León Fabio Marín Moncada បាននិយាយថា មិនមានមនុស្សស្លាប់ ឬរបួសអ្វីឡើយ ដោយរងការខូចខាតតែផ្លូវប៉ុណ្ណោះ។

– ទោះជាយ៉ាងណា ចម្ងាយប្រហែល ៥៥ គីឡូម៉ែត្រ (៣៤ ម៉ាយ) ពីចំណុចកណ្តាលនៃការរញ្ជួយដី គឺទីក្រុង Pereira រងការខូចខាតធ្ងន់ធ្ងរជាងគេបំផុត។

– តួលេខអ្នកស្លាប់ គេរំពឹងថា នឹងមានការហក់ឡើង ខណៈអគារបានដួលរលំសង្កត់មនុស្ស ដោយក្រុមជួយសង្គ្រោះកំពុងធ្វើការដើម្បីទាញមនុស្សចេញពីគំនរដែលបាក់បែក។ ការរញ្ជួយដីនេះ កើតឡើងប៉ុន្មានជិតមួយខែ បន្ទាប់ពីការរញ្ជួយដ៏សាហាវដូចគ្នានៅក្នុងប្រទេសវេណេស៊ុយអេឡា៕

You might like