ហាងឆេង​មាស ​បន្ត​ហក់​ឡើង​ដល់​ជាង ​៥៣០០ ​ដុល្លារ ​មួយ​តម្លឹង​

ភ្នំពេញះ- តម្លៃ​ហាងឆេង​មាសនៅលើទីផ្សារអន្តរជាតិ​បន្ត​ហក់​ឡើង​ដល់ជាង​ ៥៣០០ ​ដុល្លារ ​ក្នុង​មួយតម្លឹង​ នៅ​ថ្ងៃ​អង្គាសីហា ២០២៦នេះ បន្ទាប់​ពី​ស្ថិត​នៅតម្លៃទាបរយៈពេលជាង ២ ខែ ដោយសារតែមានការបញ្ជាទិញពីវិនិយោ​គិន និង​សម្ពាធ​ពី​ក្រុម​ហ៊ុន​អាមេរិក ​ដែល​ពាក់ព័ន្ធនឹងតម្លៃប្រាក់ដុល្លារ និង​ថាមពល។​

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ​អ្នកវិនិយោគ​ក៏សម្លឹងមើល​ទិន្នន័យ​អតិផរណា​របស់​សហរដ្ឋអាមេរិក​នៅ​សប្ដាហ៍នេះ​ ពាក់ព័ន្ធនឹង​តម្រុយ​ទៅ​លើ​គោល​នយោបាយ​របស់​ធនាគាកណ្ដាលអាមេរិកនៅជំហានបន្ទាប់។

– ​លោក ឡុង ​សំណាង ​​នាយក​អភិវឌ្ឍ​អាជីវកម្ម​នៃ​ក្រុមហ៊ុន ​PP Link securities យល់ឃើញ​ថា តម្លៃ​មាស​ហក់ឡើងមិនមានការប្រែប្រួលភ្ញាក់ផ្អើលនោះទេ ដោយសារតែជាទម្លាប់របស់មាស តែងតែ​មាន​ការឡើងចុះ និងមានការប្រែប្រួលក្នុងរយៈពេលដែលសមគួរទៅតាមស្ថានភាពសេដ្ឋកិច្ច ក៏ដូច​ជា​ទៅ​តាមស្ថានភាពនយោបាយនៃប្រាក់ដុល្លារ។

– ​តម្លៃមាស​នៅ​តាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញក្នុងតម្លៃ ​៥២៣ ដុល្លារ ក្នុងមួយ​ជី គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ១១ ​ខែសីហា ​២០២៦៕​

You might like