គួរឲ្យរន្ធត់ណាស់! មានអ្នកដំណើរ ៥២នាក់ស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍! ត្រឹមតែ ១០ថ្ងៃ ចុងក្រោយនេះសោះ

ភ្នំពេញ ៖ – មានអ្នកដំណើររហូតដល់ទៅ ៥២នាក់ បានស្លាប់ នឹង៧៥អ្នកទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រយៈពេល១០ថ្ងៃចុងក្រោយនេះ។ របាយការណ៍ដ៏គួរឱ្យរន្ធត់នេះ រាប់ចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ដែលមានករណីគ្រោះថ្នាក់កើតឡើងសរុប៦៩ករណី។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សម្រាប់ថ្ងៃទី ១០ខែសីហានេះ ក៏មានអ្នកស្លាប់ចំនួន ៦នាក់នឹងអ្នករងរបួសធ្ងន់ស្រាល ១៣នាក់ដែលកើតឡើងចំនួន១០លើក ក្នុង១ថ្ងៃ ។

– បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ មូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនកើតចេញពី ការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព បើកបរមិនប្រកាន់ស្តាំ វ៉ាជែង បត់មិនប្រុងប្រយ័ត្ន បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនគោរពសញ្ញាចរាចរណ៍ និងកត្តាយានយន្ត។

– ភូមិសាស្ត្រមានករណីគ្រោះថ្នាក់ច្រើនជាងគេ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ ស្វាយរៀង ព្រះសីហនុ ព្រៃវែង ក្រចេះ ត្បូងឃ្មុំ ស្ទឹងត្រែង កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ សៀមរាប ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង រតនគិរី កោះកុង និងខេត្តកំពត។

– បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាប្រធានបទចោទនារយៈពេលចុងក្រោយនេះ។ បញ្ហាចោទគឺដោយសារមានកំណើនករណីបុកស្លាប់ បង្កឡើងដោយអ្នកបើកបររថយន្ត និងករណីគ្រោះថ្នាក់បណ្ដាលមកពីការបើកបរក្រុមឥទ្ធិពលនៃគ្រឿងស្រវឹង និងលើសល្បឿនកំណត់។ និន្នាការនេះបានហក់ឡើងខ្ពស់ក្រោយពីសមត្ថកិច្ច មិនបានអនុវត្តច្បាប់មួយរយៈ។

– ប្រឈមមុខនឹងបញ្ហាចោទនេះ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពតាមការស្នើសុំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍រឹតបន្តឹងការអនុវត្តច្បាប់ឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦តទៅ។

– អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ចំពោះការអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ អនុវត្តតែនៅក្នុងភូមិសាស្ត្រដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ ពោលគឺនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្ដាល កំពង់ស្ពឺ និងខេត្តស្វាយរៀង។ ការរឹតបន្តឹងនេះ ផ្តោតសំខាន់ទៅលើអំពើល្មើសដែលបង្កឱ្យមានគ្រោះថ្នាក់ រួមមាន ការបើកបរលើសល្បឿនកំណត់ ការបើកបរក្នុងស្ថានភាពស្រវឹង ការមិនគោរពសញ្ញាសិទ្ធិអាទិភាព និងភ្លើងស្តុប ព្រមទាំងការដឹកជញ្ជូនទំនិញសំពីងសំពោង៕

 

You might like