កីឡាះ- ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតក្នុងពូលចុងក្រោយនៃពាន ASEAN Hyundai Cup 2026 ដោយជួបក្រុម វៀតណាម នៅថ្ងៃ សុក្រ ទី ៧ ខែ សីហា នាកីឡដ្ឋាន Mỹ Đình National Stadium ម៉ោង ៨:០០នាទីយប់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្នុងជំនួបនេះគឺជាការប្រកួតបង្គ្រប់កិច្ចរបស់ក្រុមគោព្រៃកម្ពុជា ប៉ុណ្ណោះសម្រាប់ព្រឹត្តិការណ៍នេះ ស្របពេលវៀតណាម ត្រូវឈ្នះដាច់ខាតដើម្បីរក្សាតំណែងកំពូលតារាង ក្រោយឆ្លងកាត់៣ប្រកួតមាន៧ពិន្ទុ ស្មើសឹង្ហបុរី ខណៈឥណ្ឌូនេស៊ី ឈរលេខ៣មាន៦ពិន្ទុ។ ដូច្នេះបើការប្រកួតនេះវៀតណាមភ្លាត់ចាញ់កម្ពុជា នោះវៀតណាម អាចប្រឈាមមុខនឹងការធ្លាក់ចេញត្រឹមវគ្គចែកពូលនៃពានរង្វាន់ខាងលើ៕

