អន្តរជាតិះ- ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានបដិសេធជាថ្មីម្ដងទៀតលើរបាយការណ៍ដែលថា សហរដ្ឋអាមេរិក កំពុងប្រឈមនឹងការខ្វះខាតគ្រាប់រំសេវ ហើយសន្យានៅក្នុងសារប្រព័ន្ធផ្សព្វផ្សាយសង្គមថានឹងវែកមុខអ្នកដែលនៅពីក្រោយការផ្សព្វផ្សាយនេះមកកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលវែង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក ត្រាំ បានបង្ហោះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកមាន «គ្រាប់រំសេវ» យ៉ាងច្រើន ជាពិសេសប្រភេទជាក់លាក់។ លើសពីនេះ បរិមាណដ៏ច្រើនកំពុងត្រូវបានផលិត និងដឹកជញ្ជូនទៅសហរដ្ឋអាមេរិកតាមតម្រូវការ។

– ការបង្ហោះនេះ គឺបន្ទាប់ពីលោក និងមន្ទីរបញ្ចកោណ កំពុងប្រឈមមុខនឹងសំណួរកាន់តែច្រើនឡើងអំពីស្ថានភាពនៃស្តុកអាវុធរបស់ខ្លួន ស្របពេលដែលសង្គ្រាមឥឡូវនេះស្ថិតក្នុងខែទី ៦ ហើយកិច្ចព្រមព្រៀងសន្តិភាពនៅតែមិនទាន់ច្បាស់លាស់។
– ទន្ទឹមនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់ លោក Majid Ibn-e-Reza ក៏បានបង្ហោះនៅលើ X ថា “ជារៀងរាល់ថ្ងៃ សញ្ញាការធ្លាក់ចុះនៃសមត្ថភាពរបស់អាមេរិក កាន់តែកើនឡើង។ ប៉ុន្តែកងកម្លាំងប្រដាប់អាវុធរបស់យើង ដែលគាំទ្រដោយឧស្សាហកម្មការពារជាតិក្នុងស្រុក ត្រូវបានបំពាក់យ៉ាងពេញលេញ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងណាមួយ”។
– ទោះជាយ៉ាងណា លោក ត្រាំ ក៏ដូចជាមន្ទីរបញ្ចកោណតែងតែចេញមុខបដិសេធលើរបាយការណ៍ខាងលើនេះ ក្រោយមានការចុះផ្សាយកាន់តែច្រើន។ អ្នកតាមដានមួយចំនួន ជឿថា ការលុបចោលផែនការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ក៏អាចមកពីកត្តានេះផងដែរ៕

