ភ្នំពេញ ៖ – ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនជាតិខ្មែរឈ្មោះ អ៊ុម ភូរី តំណាងប្រពន្ធជនរងគ្រោះឈ្មោះ YONG HUI LING ជនជាតិម៉ាឡេស៊ី (បច្ចុប្បន្ននៅប្រទេសម៉ាឡេស៊ី) លើករណីសង្ស័យ បង្ខាំង និងចាប់ជំរិតទារប្រាក់ លើជនរងគ្រោះឈ្មោះ NGU KIONG PUI ជនជាតិម៉ាឡេស៊ី។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានចារកម្ម បានធ្វើការស្រាវជ្រាវដោយសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកែប និងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានជួយសង្រ្គោះជនរងគ្រោះម្នាក់ឈ្មោះ NGU KIONG PUI ជនជាតិម៉ាឡេស៊ី នៅផ្ទះមួយកន្លែង ស្ថិតនៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសា ក្រុង/ខេត្តកែប ក្រោយចាញ់បោកការលួងលោមរបស់មិត្តភ័ក្រ្តជាជនជាតិម៉ាឡេស៊ី ដូចគ្នាឲ្យមកប្រទេសកម្ពុជា ដើម្បីប្រកបអាជីវកម្ម។
– បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវតាមរកជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ ដោយឡែក ជនរងគ្រោះ សមត្ថកិច្ចបានសហការជាមួយស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំបញ្ជូនជនរងគ្រោះឈ្មោះ NGU KIONG PUI ទៅឲ្យទៅប្រទេសម៉ាឡេស៊ីវិញ៕

