អន្តរជាតិះ- អាជ្ញាធរមូលដ្ឋាន បាននិយាយថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿងសង្ស័យជាកម្មសិទ្ធិរបស់អ៊ុយក្រែន បានបើកការវាយប្រហារលើតំបន់ឆ្នេរសមុទ្រដ៏មមាញឹកមួយនៅភាគខាងត្បូងប្រទេសរុស្ស៊ី ដោយសម្លាប់មនុស្ស ៧ នាក់ រួមមានកុមារ ៣ នាក់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមរបាយការណ៍ បានឱ្យដឹងថា គេសង្កេតឃើញយន្តហោះគ្មានមនុស្សបើកមួយគ្រឿង ហោះឆ្ពោះទៅតំបន់ឆ្នេរសមុទ្រដែលមានអ្នកទេសចរកំពុងទៅកម្សាន្ត រួចបើកការវាយប្រហារដោយបណ្ដាលឱ្យមនុស្សជាង ៤០ នាក់រងរបួស។
– លោក Veniamin Kondratyev អភិបាលតំបន់ Krasnodar បាននិយាយថា ចំនួនអ្នករងរបួសសរុប ៤០ នាក់ ដោយ ១៧ នាក់ ត្រូវសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
– ទន្ទឹមនោះ ជុំវិញហេតុការណ៍នេះ លោក Kondratyev បានចោទប្រកាន់អ៊ុយក្រែនពីបទវាយប្រហារដោយចេតនាលើជនស៊ីវិល។ ទោះជាយ៉ាងណា អ៊ុយក្រែន មិនបានធ្វើអត្ថាធិប្បាយលើហេតុការណ៍នេះនៅឡើយទេ។ ខណៈសង្គ្រាមកន្លងទៅភាគីទាំង ២ បដិសេធថាមិនបានកំណត់គោលដៅជនស៊ីវិលដោយចេតនានោះទេ។
– ការវាយប្រហារនេះ បានកើតឡើងនៅលើឆ្នេរមមាញឹកមួយក្បែរតំបន់ Arkhipo-Osipovka សមុទ្រខ្មៅ។ ឆ្នេរសមុទ្រនេះ ជាគោលដៅទេសចរណ៍ដ៏មមាញឹក ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ដែលកំពុងមានការអភិវឌ្ឍ និងជាគោលដៅវិស្សមកាលដ៏ពេញនិយមសម្រាប់ជនជាតិរុស្ស៊ី។
– យោងតាមអ្នកទេសចរ និងអ្នកស្រុកនៃតំបន់ Arkhipo-Osipovka បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មុនការវាយប្រហារនេះ មិនមានសំឡេងស៊ីរ៉ែនណាមួយត្រូវបានបន្លឺឡើងនោះទេ។
– គួរបញ្ជាក់ថា អាជ្ញាធររុស្ស៊ី បានបញ្ជាក់ពីហេតុការណ៍ ហើយព្រមាននឹងចាត់វិធានការក្ដៅសងសឹកផងដែរ ខណៈសង្គ្រាមកាន់តែក្ដៅគគុក៕
