ទោះអស់ឱកាសទៅវគ្គ​បន្តក្ដីតែ កម្ពុជា និងទីម័រ ត្រូវ​ការ​ឈ្នះ​​ដូចគ្នានៅល្ងាចនេះ

កីឡាះ- ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ប្រកួត​ជា​មួយ ទីម័រ​ខាង​កើត វេលា​ម៉ោង ៥:៣០​នាទី ល្ងាច ថ្ងៃ​ចន្ទ ទី៣ ខែ​សីហា ឆ្នាំ ២០២៦ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​លើកទី​៣ ពាន​រង្វាន់​អាស៊ាន ASEAN Hyundai Cup 2026 ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– កម្ពុជា និង ទីម័រ​ខាងកើត បានអស់​ឱកាស​ឡើង​វគ្គ​បន្ត​ហើយ បន្ទាប់​ពី​​ធ្វើ​មិន​បាន​ល្អ​ដូច​គ្នា​សម្រាប់​ការ​ប្រកួត​សន្សំពិន្ទុ​កន្លង​មក។ ទី​ម័រ​ខាង​កើត បាន​ចាញ់ ៣ ប្រកួត​ជាប់​គ្នា​គឺចាញ់ វៀតណាម ៧-០, ចាញ់ សិង្ហបុរី ២-០ និង​ចាញ់ ឥណ្ឌូណេស៊ី ៣-០ ដោយ​មិន​អាច​ស៊ុត​ចូល​ដៃ​គូ​សោះ។ ចំណែក កម្ពុជា​ វិញ ​ក៏​បាន​​ឱកាស​ដែរ បើ​ទោះ​ជា​ទើប​ឆ្លង​កាត់​បាន ២ ប្រកួត​គឺ សិង្ហបុរី ២-១ និង​ចាញ់ ឥណ្ឌូណេស៊ី ៥-១។ យ៉ាង​ណា កម្ពុជា អាច​ស៊ុត​ចូល​ដៃ​គូ​បាន ២ គ្រាប់។

– សូមជម្រាបថា នេះ​ជា​ការ​ប្រកួត​លើក​ទី​៣ របស់​កម្ពុជា ប៉ុន្តែ​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់ ទីម័រ​ខាង​កើត ដូច្នេះ​ក្រុម​ទាំង​ពីរ​ត្រូវ​ការ​ជ័យជម្នះ​រៀង​ៗ​ខ្លួន​​ដើម្បី​ឲ្យ​មាន​ពិន្ទុ​រាប់ និង​ស្គាល់​ជ័យជម្នះ ។ ទោះ​បី​ជា​យ៉ាង​ណា ការ​ប្រកួត​ល្ងាច​នេះ​​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​សម្រាប់​កម្ពុជា៕

 

You might like