បុរសជនជាតិច្រាយម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាកបុកស្លាប់នៅពេលយប់

ខេត្តរតនគិរី ៖ – បុរសអ្នកថ្មើរជើង ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយរថយន្តមិនស្គាល់អត្តសញ្ញាណ បុកពេញទំហឹង ។

– គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង២៣និង៣០នាទីយប់ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៧៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ(១០៥-១០៦)ស្ថិតក្នុងភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោកឧត្តមសេនីយ៍ត្រី ចៅ នាង ស្នងការរង និងជាអ្នកនាំពាក្យស្នងការនគរបាលខេត្តរតនគិរីបានឲ្យដឹងថា អ្នកថ្មើរជើងមានឈ្មោះ ពួយ សោឃីម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិច្រាយ មុខរបរកម្មករ មានទីលំនៅភូមិប៉ាអ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី (ស្លាប់នៅកន្លែងកើតហេតុ)។

– ចំណែកយានយន្តបង្កមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបានព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុ បន្សល់ទុកជនរងគ្រោះដេកស្លាប់នៅកណ្ដាលផ្លូវ។

– បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុនិងប្រគល់សពទៅឲ្យក្រុមគ្រួសារនិងសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

 

 

You might like