អន្តរជាតិះ- មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់ បាននិយាយថា កងទ័ពដែលឈរជើងទាំងអស់ក្នុងតំបន់ហ្គាហ្សានឹងមិនប្រែប្រួលឡើយ បើគ្មានការរំសាយអាវុធពិតប្រាកដរបស់ក្រុមហាម៉ាសប្រដាប់អាវុធប៉ាឡេស្ទីននៅក្នុងទឹកដីនោះទេ។ ទន្ទឹមនឹងនេះ ក្រុមហាម៉ាស បានឱ្យដឹងថា ការប្រគល់អាវុធធុនធ្ងន់របស់ខ្លួនគឺអាស្រ័យលើការបញ្ចប់ “ការឈ្លានពានគ្រប់ទម្រង់” និងដកកងកម្លាំងរបស់អ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការលើកឡើងនេះ កើតឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសថា ក្រុមប្រឹក្សាសន្តិភាពបានឈានដល់កិច្ចព្រមព្រៀងសម្រាប់ “ការរំសាយអាវុធទាំងស្រុង” របស់ក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធផ្សេងទៀតនៅក្នុងតំបន់ហ្គាហ្សា។
– ជាមួយគ្នានោះ កាលពីថ្ងៃសុក្រ លោក ត្រាំ បានឱ្យដឹងថា អ៊ីស្រាអែល “សប្បាយចិត្តខ្លាំងណាស់” ជាមួយនឹងកិច្ចព្រមព្រៀងដែលបានស្នើឡើង ដោយពណ៌នាថាវាជា “ជំហានដ៏ធំមួយសម្រាប់មជ្ឈិមបូព៌ា”។
– ដោយឡែក រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែលស្តាំនិយម លោក Itamar Ben Gvir បានច្រានចោលសេចក្តីព្រាងនេះថា “មិនអាចទទួលយកបាន”។
– វាជាផ្នែកមួយនៃដំណាក់កាលទីពីរនៃផែនការឈប់បាញ់នៅតំបន់ហ្គាហ្សាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលមានគោលបំណងបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា។ ផែនការ ២០ ចំណុច ដែលបានបង្ហាញ នៅក្នុងខែកញ្ញា ឆ្នាំមុន រួមមានការបង្កើតក្រុមប្រឹក្សាសន្តិភាព ដើម្បីត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀង ក៏ដូចជាការរំសាយអាវុធរបស់ក្រុមហាម៉ាស ការដកកងទ័ពអ៊ីស្រាអែល និងការកសាងឡើងវិញនូវតំបន់ហ្គាហ្សា។
– ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅ Camp David កាលពីថ្ងៃសុក្រ លោក ត្រាំ បានកត់សម្គាល់ថា លោកមាន «ការយោគយល់» ជាមួយអ៊ីស្រាអែលលើសំណើរំសាយអាវុធចុងក្រោយបំផុតដែលបានព្រមព្រៀងជាមួយក្រុមហាម៉ាស ដោយបន្ថែមថា «អ៊ីស្រាអែលពិតជាសប្បាយចិត្តណាស់អំពីវា»៕
