ផ្ទុះអណ្តូងរ៉ែធ្យូងថ្មនៅប៉ាគីស្ថាន សម្លាប់កម្មករជាង ៣០ នាក់

អន្តរជាតិះ- អាជ្ញាធរមូលដ្ឋាន បានឱ្យដឹង នៅថ្ងៃសុក្រនេះថា យ៉ាងហោចណាស់កម្មកររ៉ែចំនួន ៣២ នាក់ស្លាប់ បន្ទាប់ពីការផ្ទុះឧស្ម័នមេតាននៅក្នុងអណ្តូងរ៉ែធ្យូងថ្មមួយកន្លែងនៅខេត្ត Balochistan ភាគនិរតីប្រទេសប៉ាគីស្ថាន។

– ការផ្ទុះនេះ បានកើតឡើងនៅក្នុងអណ្តូងរ៉ែធ្យូងថ្មមួយនៅជាយស្រុក Quetta ក្នុងខេត្ត Balochistan ជាកន្លែងដែលមានកម្មកររ៉ែរាប់សិបនាក់កំពុងធ្វើការ អំឡុងពេលកើតហេតុ។

– យោងតាមប៉ូលីស អះអាងថា កម្មកររ៉ែជាង ៤០ នាក់ ស្ថិតនៅខាងក្នុងអណ្តូងរ៉ែ នៅពេលដែលការផ្ទុះនេះ ប៉ុន្តែក្រុមជួយសង្គ្រោះរកឃើញអ្នកស្លាប់តែ ៣២ នាក់ ខណៈអ្នកដែលនៅសេសសល់ មិនទាន់ដឹងដំណឹងថាយ៉ាងណានៅឡើយ។

– ទន្ទឹមនោះ លោក Shoaib Nosherwani រដ្ឋមន្ត្រីក្រសួងរ៉ែ និងរ៉ែខេត្ត ក៏បានលើកឡើងថា ក្រុមជួយសង្គ្រោះកំពុងបន្តប្រតិបត្តិការក្រោមលក្ខខណ្ឌដ៏លំបាកបំផុត ដើម្បីទៅដល់កម្មករដែលនៅសល់ជាប់គាំងនៅក្រោមដី។

– លោក បានបន្ថែមថា ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមដើម្បីកំណត់មូលហេតុនៃគ្រោះថ្នាក់នេះ។

– គួរបញ្ជាក់ថា អាជ្ញាធរ កំពុងបន្តប្រតិបត្តិការជួយសង្គ្រោះដល់កម្មករដែលនៅសល់ ខណៈមិនទាន់ដឹងថាស្លាប់ ឬក៏រស់នៅឡើយ ដោយនេះជាសោកដនាកម្មដ៏អាក្រក់មួយផងដែរនៅប៉ាគីស្ថាន៕

 

You might like