ស្អែកនេះដល់ពិធីចាប់ឆ្នោតផ្លូវការ និងប្រកាសបើក CPL រដូវកាលថ្មីហើយ

កីឡាះ- ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងរៀបចំ ពិធីចាប់ឆ្នោតផ្លូវការ និងប្រកាសបើករដូវកាលខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៦/២៧ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ស្អែកនៅនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន (ស្ទូឌីយ៉ូស្ទឹងមានជ័យ) ចាប់ពីម៉ោង ១០:០០ ព្រឹកតទៅ។

– ពិធីនេះនឹងមានការចូលរួមពីតំណាងក្លិបបាល់ទាត់ទាំង ១១ ដែលបានចុះឈ្មោះចូលរួមប្រកួតក្នុងរដូវកាល ២០២៦/២៧ រួមមាន៖ អង្គរថាយហ្គឺរ, បឹងកេត, អាយ អេស អាយ ដង្កោសែនជ័យ, គិរីវង់សុខសែនជ័យ, អឹម អូ អាយ កំពង់ដេវ៉ា, ណាហ្គាវើលដ៍, ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, កងយោធពលខេមរភូមិន្ទ, ឡាយហ្វ ខេត្តព្រះសីហនុ និងវិសាខា។ ​

– គួរបញ្ជាក់ថា ការប្រកួតខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៦/២៧ នឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានក្លិបបាល់ទាត់ចំនួន ១១ ចូលរួមប្រកួតប្រជែងដណ្តើមជើងឯកក្នុងរដូវកាលថ្មីនេះ៕

 

 

You might like