អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោក មិនមានបំណងពិចារណាបញ្ចប់សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ឬសុំចុះចាញ់នៅពេលនេះទេ ស្របពេលភ្នាក់ងារ CENTCOM កំពុងបើកការវាយប្រហារជាថ្មីលើរដ្ឋនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក ត្រាំ បានលើកឡើងថា ការវាយប្រហារធ្ងន់ធ្ងរ ឬស្រាលណាមួយលើមូលដ្ឋានទ័ពអាមេរិក នៅមជ្ឈិមបូព៌ា មិនមែនជាបញ្ហាដែលយើងត្រូវចុះចាញ់ ឬចុះញ៉មសត្រូវនោះទេ ផ្ទុយទៅវិញគឺការស្វែងរកមធ្យោបាយតបតវិញ។

– លោក បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានបែបនេះ នៅពេលសួរថាតើទីក្រុងវ៉ាស៊ីនតោនអាចដកកងទ័ពចេញពីតំបន់នេះបន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ដែរឬទេ។ លោក បានបន្ថែមថា អាមេរិក តែងតែវាយបក និងឆ្លើយតបវិញភ្លាមៗ មិនឱ្យចាញ់ពួកគេឡើយ។
– បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានរាយការណ៍នៅថ្ងៃទី ២៨ ខែកក្កដាថា មីស៊ីលផ្លោងរបស់អ៊ីរ៉ង់ជាច្រើនគ្រាប់ត្រូវបានស្ទាក់ចាប់ តែមិនបញ្ជាក់តំបន់។ ខណៈយោងតាម លោក Barak Ravid អ្នកយកព័ត៌មានរបស់ Axios និង Channel 12 របស់អ៊ីស្រាអែល បានបញ្ជាក់ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ថា អ៊ីរ៉ង់ បានកំណត់គោលដៅលើមូលដ្ឋានទ័ពអាមេរិកនៅហ្ស៊កដានី។
– លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបទបញ្ជាឱ្យយោធាសហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ឡើងវិញប្រឆាំងនឹងគោលដៅនៅអ៊ីរ៉ង់ បន្ទាប់ពីការផ្អាក។
– លោក Ravid បានបង្ហោះនៅលើ X ថា យោធាអាមេរិកកំពុងធ្វើការវាយប្រហារតាមអាកាសនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយមានការជូនដំណឹងពីមន្ត្រីអាមេរិក។
– ទោះជាយ៉ាងណា កាលពីថ្ងៃពុធ លោកប្រធានាធិបតីអាមេរិក ត្រាំ ក៏បានកត់សម្គាល់ថា សហរដ្ឋអាមេរិក មានបំណងបន្តវាយប្រហារសាធារណរដ្ឋអ៊ីស្លាម៕

