បន្ទាយមានជ័យ ៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២:៣០នាទី លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងស្ថាប័នពាក់ព័ន្ធបានទទួលពលរដ្ឋខ្មែរពីអាជ្ញាធរថៃសរុបចំនួន ៧៦នាក់ ក្នុងនោះស្រី ២១នាក់ និងកុមារ ០៣នាក់ ។ ជាមួយគ្នានេះក៏មានការចែកអាហារសម្រន់ដល់ពួកគាត់ផងដែរ រួមមានបាយសាច់ជ្រូក និងទឹកសុទ្ធ ក្នុងនោះម្នាក់ៗទទួលបានបាយ ០១ប្រអប់ និងទឹកសុទ្ធតាមតម្រូវការរបស់គាត់គ្រប់ៗគ្នា ៕
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn



