អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានថា លោក កំពុងពិចារណាយ៉ាងម៉ត់ចត់អំពីការចាប់ផ្តើមប្រតិបត្តិការប្រយុទ្ធសំខាន់ៗបន្ថែមនៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងការវាយប្រហារទ្រង់ទ្រាយធំជាងប្រតិបត្តិការ Epic Fury ដែលចាប់ផ្តើមដំបូងនៅថ្ងៃទី ២៨ ខែកុម្ភៈ ដោយលោក ជឿថា ទីក្រុងតេហេរ៉ង់ មិនទាន់ត្រៀមខ្លួនសម្រាប់កិច្ចព្រមព្រៀងនៅឡើយទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ត្រាំ បានលើកឡើងនៅក្នុងបទសម្ភាសន៍ថា លោក កំពុងពិចារណាលើការវាយប្រហារដ៏ធំមួយ ដោយធំជាងពេលណាៗទាំងអស់។ លោក នឹងសម្រេចចិត្តឱ្យបានឆាប់រហ័ស ដោយបន្ថែមថា យើងទាំងអស់គ្នាត្រៀមខ្លួនរួចរាល់ហើយ ព្រោះអ៊ីរ៉ង់ មិនទាន់ទទួលការឈឺចាប់គ្រប់គ្រាន់នៅឡើយទេ ដូច្នេះយើងនឹងសម្រេចបំណង។
– លោក បានកត់សម្គាល់ថា ពួកគេមិនទាន់ត្រៀមខ្លួនណាមួយទាល់តែសោះចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយអាមេរិក ដូច្នេះយើងនឹងបន្តវាយប្រហារពួកគេ ធ្វើយ៉ាងណាមិនឱ្យពួកគេមានសមត្ថភាពនុយក្លេអ៊ែរ។
– ទន្ទឹមនោះ លោក បន្តថាអ៊ីស្រាអែល នឹងចូលជួយអាមេរិកភ្លាមៗផងដែរ បើមានការស្នើសុំ ហើយអ៊ីរ៉ង់នឹងទទួលរងផលវិបាក ប្រសិនបើលោក ណេតាន់យ៉ាហ៊ូ ប្រកាសលូកដៃ។ ទោះជាយ៉ាងណា លោក ត្រាំ មិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការសម្រេចចិត្តចុងក្រោយរបស់លោកនៅឡើយទេ។
– គិតត្រឹមថ្ងៃពុធ កងកម្លាំងសហរដ្ឋអាមេរិក បានបើកការវាយប្រហារប្រឆាំងនឹងគោលដៅយោធាអ៊ីរ៉ង់ដែលឈានចូលដល់យប់ទី ១២ បន្ទាប់ពីការបរាជ័យនៃអនុស្សរណៈយោគយល់គ្នា កាលពីខែមិថុនា ដែលមានបំណងបើកច្រកសមុទ្រ Hormuz ឡើងវិញ៕

