អន្តរជាតិះ – លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហោះនៅលើ Truth Social ថា សហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ចំពោះទង្វើវាយប្រហារបន្ថែមទៀតរបស់ក្រុមហ៊ូធីលើកប៉ាល់អារ៉ាប៊ីសាអូឌីត។
– លោក បានលើកឡើងថា អ៊ីរ៉ង់នឹងទទួលខុសត្រូវចំពោះរាល់សកម្មភាពវាយប្រហារ ឬការបាញ់ផ្លោងណាមួយដែលសំដៅរំខានដល់កប៉ាល់ដឹកទំនិញទាំងអស់ដែលឆ្លងកាត់ច្រក Hormuz ជាក់ស្ដែរគឺការបង្កហេតុនាពេលថ្មីៗនេះពីសំណាក់ក្រុមហ៊ូធីលើកប៉ាល់អារ៉ាប៊ីសាអូឌីត។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក បានបន្ថែមថា ជាការពិតណាស់អ៊ីរ៉ង់ជាអ្នកចេញមុខទទួលខុសត្រូវ អ៊ីរ៉ង់ត្រូវតែជាអ្នកតំណាងលើរឿងនេះ ដូច្នេះត្រូវតែទទួលយកការដាក់ទណ្ឌកម្ម និងការសងសឹកពីអាមេរិក។
– កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ូធី បានបាញ់មីស៊ីលផ្លោង និងប្រើយន្តហោះគ្មានមនុស្សបើកហោះបំបុកកប៉ាល់ដឹកប្រេង ២ គ្រឿងរបស់ព្រះរាជាណាចក្រអារ៉ាប់ ដោយអះអាងថា រំលោភលើការបិទផ្លូវរបស់ពួកគេលើរដ្ឋនេះ។
– នៅថ្ងៃទី ២០ ខែកក្កដា ក្រុមហ៊ូធី បានចាប់ផ្ដើមផែនការបិទផ្លូវកងទ័ពជើងទឹកអារ៉ាប៊ីសាអូឌីត ដោយចោទប្រកាន់ព្រះរាជាណាចក្រនេះថាបានប្លន់ទ្រព្យសម្បត្តិជាតិរបស់យេម៉ែនរាប់ឆ្នាំ រួមទាំងប្រេងផងដែរ។ ការបិទផ្លូវទឹកនេះ កើតឡើងស្របពេលដែលប្រតិបត្តិការយោធារបស់អាមេរិកលើអ៊ីរ៉ង់ឈានចូលដល់យប់ទី ១២ ហើយស្ថានការណ៍កាន់តែក្ដៅ។
– នៅថ្ងៃទី ២១ ខែកក្កដា ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ក៏បានចាប់ផ្តើមរៀបចំផែនការការពារកប៉ាល់ពាណិជ្ជកម្មដែលឆ្លងកាត់ផ្លូវទឹកមានសម្ពាធនេះផងដែរ។
– គួរបញ្ជាក់ថា ចលនាហ៊ូធីយេម៉ែន ត្រូវបានគាំទ្រដោយរដ្ឋាភិបាលអ៊ីរ៉ង់ ខណៈក្រុមនេះតែងតែមានសកម្មភាពបង្កហេតុនៅសមុទ្រក្រហម ពេលដែលក្រុងតេហេរ៉ង់ រងនូវការគំរាមកំហែងវាយប្រហារពីប្រទេសផ្សេង៕
