កីឡាះ – នៅវេលាម៉ោង ៧:៣០នាទី យប់ថ្ងៃសុក្រ ទី២៤ ខែកក្កដានេះ ក្រុមជម្រើសជាតិកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលស្វាគមន៍ក្រុមសិង្ហបុរី វគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់ ASEAN Championship ដែលជាការប្រកួតបើកឆាកអបអរសាទរខួប ៣០ ឆ្នាំ ពានរង្វាន់អាស៊ានមួយនេះបានដំណើរការប្រកួត។
– ក្រុមកម្ពុជា បច្ចុប្បន្នស្ថិតនៅលេខ ១៧៥ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA Ranking ខណៈ សិង្ហបុរី ស្ថិតនៅលេខ ១៤៨។ មុនប៉ះគ្នាយប់នេះយើងមើល ៥ ប្រកួតចុងក្រោយរបស់កម្ពុជា គឺឈ្នះ ២ ស្មើ១ និងចាញ់ ២ ក្នុងនោះឈ្នះ ប៊ូតាន់ ៤-០ និងឈ្នះ ហុងកុង ២-០ ហើយស្មើ ហុងកុង ១-១ ប៉ុន្តែចាញ់ អារូប៉ា ២-១ និងចាញ់ តាហ្ស៊ីគីស្ថាន ២-១។ ចំណែក ៥ ប្រកួតចុងក្រោយរបស់ សិង្ហបុរី ឈ្នះ ៣ និងចាញ់ ២ ក្នុងនោះឈ្នះ ហុងកុង ២-១, ឈ្នះ បង់ក្លាដែស ១-០ និងឈ្នះ ម៉ុងហ្គោលី ៤-១ ប៉ុន្តែចាញ់ សៀម ៣-២ និងចាញ់ ចិន ២-១។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សូមបញ្ជាក់ថា ការប្រកួតនៅថ្ងៃសុក្រនេះក៏ដើម្បីអបអរសាទរខួប ៣០ ឆ្នាំនៃការបង្កើតពានរង្វាន់ ASEAN Championship ដែលនឹងមានការចូលរួមសម្តែងដោយ ព្រះនាង នរោត្តម ជេនណា និងតារាចម្រៀងលោក សុខ សម្បត្តិ ក្នុងនោះក៏មានការច្រៀងបទចម្រៀងកីឡាអាស៊ានគឺ«១២ប្រទេស ចង្វាក់បេះដូងតែមួយ (12 Nations, 1 Heartbeat)» ព្រមទាំងមានការសម្តែងសិល្បៈវប្បធម៌ផ្សេងៗជាច្រើនទៀត៕

