អត់ប្តីមិនស្លាប់ទេ បើយកប្តីខុសស្លាប់ បុរសម្នាក់សម្លាប់ប្រពន្ធហើយជិះម៉ូតូបម្រុងគេចខ្លួន ក៏ជ្រុលទៅបុករថយន្តស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

កំពង់ស្ពឺ / យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋានខេត្តកំពង់ស្ពឺបានឲ្យដឹងថា៖​ នៅយប់ថៃ្ងទី​២​២​ ខែ​កក្ដដា​ ឆ្នាំ២០២៦​ វេលាម៉ោង​២០:០០នាទី​ មានករណីឃា​ត​កម្មដ៏​សា​ហាវព្រៃផ្សៃមួយបានកើតទ្បើងនោះគឺករណីប្ដីសម្លាប់ប្រពន្ធ​ស្លាប់ក្នុងថ្លុក​ឈាម នៅចំណុចផ្ទះជន​រង​គ្រោះ ស្ថិតក្នុងភូមិពោធិកណ្តាល ឃុំពោធិអង្រ្កង ស្រុ​កបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមិនដឹងមូលហេតុ​ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

តាមការបញ្ជាក់ពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជន​សង្ស័​យជាប្ដីមានឈ្មោះ អ៊ុំ សុខន ភេទប្រុស អាយុ៣៦ឆ្នាំ ស្រុកកំណើត ភូមិខ្សឹង ឃុំរការធំ ក្រុងដូនកែវ ខេ​ត្តតាកែវ បានធ្វើស​កម្មភាពយកកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ខ្លូត ស្រីនី ភេទស្រី អាយុ​ ៣៥ឆ្នាំ (ត្រូវជាប្រពន្ឋ) បណ្តាលអោ​យជន​រងគ្រោះស្លាប់។​ ក្រោយធ្វើសកម្មភា​ព​រួចជនសង្ស័​យ​ អ៊ុំ សុខន​ បានយក​ម៉ូតូមួយគ្រឿង ម៉ាក​ let ពណ៌ទឹក​ប្រា​ក់ ស្លាកលេខ​ កំពង់ស្ពឺ 1M-1903 រួមជា​មួយវត្ថុតាងកាំបិតបានជិះគេចខ្លួចបាត់​។

ភ្លាមៗនោះ កម្លាំងនគ​របា​ល​ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ​ បានធ្វើការ​សហការ​ជាមួយអធិការដ្ឋាននគរបាលស្រុកសំរោង​ ខេត្ដតា​កែវ​ តាមប្រមាញ់ដើម្បីចាប់ខ្លួនជនសង្ស័យ​។ លុះដល់ម៉ោង២​៣​.០០នាទី បានទទួលព័ត៌មានថា​នៅ​ចំណុ​ចភូមិស្វា​យព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ លើផ្លូវជា​តិ​លេខ២ ចន្លោះគីឡូម៉ែត្រ៦៥-៦៦ ជន​ស​ង្ស័យ​ អុំ សុខន​ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបើកម៉ូតូចូលរថយន្តម៉ាក​ Hyu​n​dai ប្រភេទឃ្លុ​ប​ ២តោនកន្លះ​ ពណ៌ស​ស្លាកលេខ ភ្នំ​ពេ​ញ3G.5635បណ្តាលអោ​យ​បាត់បង់ជីវិតភ្លាមៗនៅ​នឹ​ងកន្លែងកើ​តហេតុ​។

សពជនសង្ស័យជាឃាតករឈ្មោះ​ អ៊ុំ សុខន​ ត្រូវបានសមត្ថកិច្ចនគរបា​លចរាច​រណ៍នៃអធិការដ្ឋាននគរបា​ល​ស្រុកសំ​រោង​ ចំណាត់ការតាម​នីតិវិធី​ និងប្រគល់ជូនសា​ច់ញាតិ៕

You might like