អន្តរជាតិះ- ចំនួនសរុបនៃទាហានអាមេរិកដែលបានស្លាប់នៅក្នុងជម្លោះប្រដាប់អាវុធជាមួយអ៊ីរ៉ង់ បានកើនឡើងដល់ ១៨ នាក់ បន្ទាប់ពីការរកឃើញ និងការកំណត់អត្តសញ្ញាណសាកសពរបស់ពលបាលឯកម្នាក់ចុងក្រោយដែលស្ថិតក្នុងបញ្ជីបាត់ខ្លួនក្នុងប្រតិបត្តិការ កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Associated Press (AP)។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ជនរងគ្រោះ ត្រូវបានកំណត់អត្តសញ្ញាណមានឈ្មោះថា Angel Rampersad ស្ថិតនៅមូលដ្ឋានយោធាមួយក្នុងប្រទេសហ្ស៊កដានី ក្នុងអំឡុងពេលវាយប្រហាររបស់អ៊ីរ៉ង់នៅថ្ងៃទី ១៧ ខែកក្កដា។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ដំបូងឡើយរាយការណ៍ថា ទាហាន ២ នាក់ត្រូវបានសម្លាប់ និងម្នាក់បាត់ខ្លួន។ នៅថ្ងៃទី ១៩ ខែកក្កដា បញ្ជាការ បានប្រកាសពីការរកឃើញសាកសពទាហានម្នាក់នៅក្នុងតំបន់នៃការវាយប្រហារចុងក្រោយរបស់អ៊ីរ៉ង់ ដែលឥឡូវនេះត្រូវបានកំណត់អត្តសញ្ញាណច្បាស់លាស់។
– លើសពីនេះ AP បានរាយការណ៍ដោយដកស្រង់ប្រភពថា ចំនួនសរុបនៃទាហានអាមេរិកដែលរងរបួស ចាប់តាំងពីការចាប់ផ្តើមនៃអរិភាពប្រឆាំងនឹងអ៊ីរ៉ង់បានកើនឡើងដល់ជាង ៥០០ នាក់។
– ជុំវិញការស្លាប់នេះ ជាការឆ្លើយតប អាមេរិក បានប្រកាសត្រៀមរួចរាល់ក្នុងការចាប់ផ្ដើមអ្វីដែលខ្លួនពណ៌នាថា “សង្គ្រាមកាន់តែទូលំទូលាយប្រឆាំងអ៊ីរ៉ង់”។
– យោងតាមកាសែត New York Times រាយការណ៍ថា កងកម្លាំងអាមេរិកត្រូវបានវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ជាច្រើនដងក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ជាលទ្ធផលបណ្ដាលឱ្យទាហានរាប់សិបនាក់រងរបួស និងឧទ្ធម្ភាគចក្រ Black Hawk ជាច្រើនរងការខូចខាត។
– ខណៈពេលដែលស្ថានការណ៍រវាងភាគីទាំង ២ កាន់តែកើនឡើង ជាពិសេសការបង្កើនការវាយប្រហារលើគោលដៅស៊ីវិល និងយោធាទន្ទឹមនោះ មន្ទីរបញ្ចកោណ ក៏កំពុងបញ្ជាក់ពីការបង្កើនចំនួនយន្តហោះចម្បាំងទៅកាន់មជ្ឈិមបូព៌ាផងដែរ៕

