អាមេរិក ព្រមានកម្ទេចរូងភ្នំ Pickaxe ដែលអ៊ីរ៉ង់ធ្លាប់បង្ហើបថា នឹងសង់រោងចក្រផ្គុំម៉ាស៊ីននុយក្លេអ៊ែរនៅទីនោះ

អន្តរជាតិះ – ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មិនមានបំណងក្នុងការចរចាជាមួយអ៊ីរ៉ង់នោះទេ លុះត្រាតែទីក្រុងតេអេរ៉ង់ ត្រៀមខ្លួនចូលរួមក្នុងអ្វីដែលលោកហៅថាការចរចាដែល “មានអត្ថន័យ”។

– លោក បានលើកឡើងថា យោធាសហរដ្ឋអាមេរិក នឹងវាយប្រហារលើរូងភ្នំ Pickaxe ដែលស្ថិតនៅកណ្តាលប្រទេសអ៊ីរ៉ង់ “ឆាប់ៗនេះ” ដោយសំដៅទៅលើទីតាំងក្រោមដីដែលមានកំពែងដ៏រឹងមាំមួយ ដែលលោក អះអាងថា ទីក្រុងតេអេរ៉ង់ ធ្លាប់ជូនដំណឹងទៅកាន់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិក្នុងឆ្នាំ ២០២០ ថាជាទីតាំងនាពេលអនាគតនៃរោងចក្រផ្គុំម៉ាស៊ីននុយក្លេអ៊ែរទំនើបមួយ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការវាយប្រហាររបស់អាមេរិកលើប្រទេសអ៊ីរ៉ង់ បានឈានចូលដល់យប់ទី ១១ ខណៈបុគ្គលិកយោធាអាមេរិកជាង ៥០០ នាក់ បានរងរបួសក្នុងអំឡុងពេលប្រតិបត្តិការប្រយុទ្ធរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់។ នេះបើយោងតាមរបាយការណ៍របស់ Associated Press ដោយដកស្រង់ប្រភព។

– យោងតាមប្រភពដដែល បានឱ្យដឹងថា ចំនួនអ្នករងរបួសកើនឡើងដល់ជាង ៥០០ នាក់ ដែលខ្ពស់ជាងតួលេខផ្លូវការរបស់មន្ទីរបញ្ចកោណ ដែលមាន ៤៨២ នាក់។

– ដោយឡែក កាសែត The Wall Street Journal រាយការណ៍ថា សហរដ្ឋអាមេរិក បានជួបប្រទះបញ្ហាក្នុងការការពារសមត្ថភាពយោធារបស់ខ្លួនដែលត្រូវបានដាក់ពង្រាយនៅមជ្ឈិមបូព៌ាពីការវាយប្រហាររបស់អ៊ីរ៉ង់។

– កងកម្លាំងសហរដ្ឋអាមេរិក នៅថ្ងៃអង្គារ បានចាប់ផ្តើមវាយប្រហារគោលដៅយោធានៅក្នុងប្រទេសអ៊ីរ៉ង់ជាយប់ទី ១១ ជាប់ៗគ្នា។ នេះបើយោងតាមបញ្ជាការកណ្តាលសហរដ្ឋអាមេរិក។

ការវាយប្រហារ បានចាប់ផ្តើមនៅម៉ោង ៧ យប់ (ម៉ោងក្នុងស្រុក) ដើម្បីបន្តធ្វើឱ្យខូចខាតសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រ Hormuz៕

 

You might like