Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមមាន់គកបារាំងរហូតដល់ឆ្នាំ ២០៣០

កីឡាះ – វីរបុរសបាល់ទាត់បារាំងលោក Zinedine Zidane ត្រូវបានគេរាយការណ៍ថាបានយល់ព្រមក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិបារាំងបន្ទាប់ក្នុងកិច្ចសន្យាដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ ២០៣០។

– អ្នកកាសែតផ្ទេរកីឡាករបាល់ទាត់ដ៏ល្បីឈ្មោះលោក Fabrizio Romano បានបង្ហើបពីការវិវត្តន៍នេះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកកាលពីថ្ងៃអង្គារ ដោយបញ្ជាក់ថាអតីតអ្នកចាត់ការក្រុម Real Madrid រូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារបស់លោក ហើយត្រូវបានគេរំពឹងថានឹងត្រូវបានបង្ហាញជាផ្លូវការនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Romano បានបន្ថែមថា លោក Zidane ត្រូវបានគេរំពឹងថានឹងដឹកនាំបារាំងក្នុងពានរង្វាន់ UEFA Nations League ឆ្នាំ ២០២៧, UEFA Euro ឆ្នាំ ២០២៨ និង FIFA World Cup ឆ្នាំ ២០៣០៕

 

You might like