ជំនួបដ៏ក្តៅគគុកយប់នេះ ក្រុមបាល់ទះកម្ពុជា ​បន្តជួបឥណ្ឌូនេស៊ី ក្នុងព្រឹត្តិការណ៍ SEA V Cup 2026 ​ជុំទី២​

កីឡាះ នៅវេលាម៉ោង ៧:០០នាទីយប់នេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវតតាំងជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី សារជាថ្មី ក្នុង​ព្រឹត្តិការណ៍ SEA V Cup 2026 ជើងទី២ ដែលរៀបចំឡើងនៅលើទឹកដីទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ​នាកីឡដ្ឋាន Jakarta International Velodrome Arena។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

សូមជជម្រាបថា ក្រុមទាំងពីរ បានជួបគ្នា២លើកពោលគឺក្នុងវគ្គសន្សុំពិន្ទុជុំទី១ នៅប្រទេសហ្វីលីពីន ដោយកម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ៣-០ ប៉ុន្តែនៅវគ្គផ្ដាច់ព្រ័ត្រ កម្ពុជា បានវាយយកឈ្នះវិញដោយលទ្ធផល ៣-០។ ដូច្នេះយើងរង់ចាំមើលយប់នេះ ថាតើ ម្ចាស់ផ្ទះឥណ្ឌូណេស៊ី អាចសងសឹកកម្ពុជា បានដែរឬទេ ? ឬក៏កម្ពុជា បន្តយកឈ្នះទៀត សូមតាមដានទាំងអស់គ្នា៕

 

You might like