អន្តរជាតិះ- រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Pete Hegseth បាននិយាយថា សង្គ្រាមជាមួយអ៊ីរ៉ង់ បើគិតមកដល់ពេលនេះ ធ្វើឱ្យសហរដ្ឋអាមេរិកខាតបង់ប្រាក់ប្រហែល ៣៧,៥ ពាន់លានដុល្លារ (២៨ ពាន់លានផោន) ដែលជាការកើនឡើងជិត ៨ ពាន់លានដុល្លារ ចាប់តាំងពីការប៉ាន់ស្មានចុងក្រោយនៅក្នុងខែឧសភា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ថ្លែងក្នុងសុន្ទរកថាជាលើកដំបូងនៅចំពោះមុខគណៈកម្មាធិការបែងចែកថវិកាព្រឹទ្ធសភា ចាប់តាំងពីអរិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចាប់ផ្តើមឡើងវិញមក លោក Hegseth បានលើកឡើងថា សកម្មភាពយោធាអាចនឹងត្រូវកាត់បន្ថយរហូតដល់មានការអនុម័តការជំរុញថវិកាជាបន្ទាន់បន្ថែម។
– ទន្ទឹមនោះ លោក បានលើកឡើងថា លោក កំពុងស្វែងរកថវិកាចំនួន ៨៧ ពាន់លានដុល្លារពីសភាសម្រាប់នាយកដ្ឋានរបស់លោក ដោយ ៦៧ ពាន់លានដុល្លារនៃថវិកានោះនឹងត្រូវបម្រុងទុក សម្រាប់ប្រតិបត្តិការនៅមជ្ឈិមបូព៌ា។
– ការបង្ហាញខ្លួនរបស់លោក Hegseth នៅចំពោះមុខគណៈកម្មាធិការ បានកើតឡើងស្របពេលស្ថានការណ៍សង្គ្រាមកាន់តែក្ដៅ បន្ទាប់ពីទាហានអាមេរិក ៣ នាក់ ត្រូវបានសម្លាប់ដោយអ៊ីរ៉ង់។
– សេតវិមាន បានស្នើសុំសភា កាលពីខែមេសា សម្រាប់ថវិកាចំនួន ១,៥ ពាន់ពាន់លានដុល្លារ ដែលនឹងបង្កើនការចំណាយលើយោធាដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងយុគសម័យទំនើប៕
