កីឡាះ – ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវបន្តបេសសកកម្មក្នុងកម្មវិធីប្រកួត SEA V-CUP លើកទី៦ ជុំទី២ទៀត នៅប្រទេសឥណ្ឌូនេស៊ី ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២២ ដល់ទី២៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៩.០០នាទី(ម៉ោងនៅកម្ពុជា)
– សម្រាប់បេសសកកម្មក្នុងកម្មវិធីប្រកួត SEA V-CUP លើកទី៦ ជុំទី២នេះ កម្ពុជា ត្រូវប៉ះក្រុមម្ចាស់ឥណ្ឌូនេស៊ី នៅថ្ងៃទី២២ ខែកក្កដា មុនប៉ះហ្វីលីពីន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៩.០០នាទី(ម៉ោងនៅកម្ពុជា)ដូចគ្នា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សូមជម្រាបថា សម្រាប់ការប្រកួត SEA V-CUP លើកទី៦ ជុំទី១ នៅប្រទេសហ្វីលពីន ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានក្លាយជាម្ចាស់ជើងឯកជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ក្រោយយកឈ្នះក្រុមខ្លាំងឥណ្ឌូនេស៊ី ៣-២ ។ មុនជួបឥណ្ឌូនេស៊ី កម្ពុជា ក៏បានយកឈ្នះក្រុមថៃ ដោយលទ្ធផល ៣-១ ផងដែរ៕

