កម្ពុជា ត្រៀមប្រកួតប្រជែងលើ៣១ប្រភេទកីឡា សម្រាប់ស៊ីហ្គេម ២០២៧ នៅម៉ាឡេស៊ី

កីឡាះ – កម្ពុជា បានត្រៀមកីឡាប្រមាណ ៣១ប្រភេទ ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៤ នៅប្រទេសម៉ាឡេស៊ី ដែលគ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៨ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៧ ខាងមុខ។

– តាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នាទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅសប្ដាហ៍នេះថា ម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៧ ម៉ាឡេស៊ី (SEA Games 2027) បានសម្រេចកំណត់យកកីឡាចំនួន៤៣ប្រភេទសម្រាប់ប្រកួតប្រជែង ប៉ុន្តែកម្ពុជា បានត្រៀមកីឡាប្រមាណ ៣១ប្រភេទ ដើម្បីចូលរួមការប្រកួតហើយនឹងរៀបចំត្រៀមលក្ខណៈឱ្យបានល្អ៕

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

You might like