អន្តរជាតិះ – តាមសារព័ត៌មានបរទេសផ្សាយ នៅថ្ងៃនេះថា សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាន់តែក្ដៅគគុក និងកក្រើកពិភពលោក ខណៈភាគីទាំង ២ បានចាប់ផ្ដើមបញ្ចេញចង្កោមដាក់គ្នាទៅវិញទៅមក មិនមានអ្នកណាចាញ់ប្រៀបជាងអ្នកណាឡើយ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សហរដ្ឋអាមេរិក បានចាប់ផ្តើមប្រើប្រាស់គ្រាប់បែកដ៏ទំនើប និងថ្លៃបំផុតលើពិភពលោកទៅទម្លាក់លើមូលដ្ឋានសំខាន់ៗរបស់អ៊ីរ៉ង់បង្កវិនាសកម្មធ្ងន់ធ្ងរ។ គ្រាប់បែកដែល សហរដ្ឋអាមេរិក បានប្រើនេះ ត្រូវបានគេចាត់ទុកថាជាគ្រាប់បែកបំបែកលេនដ្ឋានដ៏មានឥទ្ធិពល និងមានតម្លៃខ្ពស់បំផុតមួយរបស់អាមេរិក ដើម្បីវាយប្រហារគោលដៅរឹងមាំនៅអ៊ីរ៉ង់។
– ចំណែកអ៊ីរ៉ង់វិញ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះក៏មិនព្រមចុះចាញ់សហរដ្ឋអាមេរិកនោះដែរ ដោយចាប់ផ្តើមការវាយបកដ៏សាហាវទៅលើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅប្រទេសហ្សកដានី ដោប្រើប្រាស់ប្រភេទមីស៊ីលចង្កោមដែលអង្គការអន្តរជាតិហាមឃាត់តាំងពីឆ្នាំ១៩៤៥ មកម៉្លេះ។
– តាមព័ត៌មានចុះផ្សាយលើសារព័ត៌មានធំៗលើពិភពលោក ឲ្យដឹងថា មីស៊ីលចង្កោមដែលអ៊ីរ៉ង់ចាប់ផ្តើមប្រើនោះ គឺអាចបាញ់ចម្ងាយរហូតដល់ ៣០០០ គ.ម ដល់ ៤០០០ គ.ម ហើយក្នុងមីស៊ីលមួយគ្រាប់អាចផ្ទុកក្បាលគ្រាប់រហូតដល់ ១០០គ្រាប់ និងមានឥទ្ធិពលបំផ្លាញរហូតដល់ ៤០០ ទៅ ៥០០ ម៉ែត្រ ជុំវិញឯណោះ។ ការប្រើប្រាស់មីស៊ីលចង្កោមដែលហាមឃាត់នេះ បានបំផ្លាញធ្ងន់ធ្ងរដល់មូលដ្ឋានទ័ពអាមេរិកនៅប្រទេសហ្សកដានី រួមទាំងការសម្លាប់ទាហានអាមេរិកផងដែរ។
– យ៉ាងណាក៏ដោយការទម្លាក់គ្រាប់បែកដ៏ទំនើប និងថ្លៃបំផុតលើលោករបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ក៏ត្រូវបានរាយការណ៍ថា បណ្តាលឲ្យខូចខាតដល់សម្ភារៈយោធា និងសម្លាប់មនុស្សអស់ជាច្រើននាក់ផងដែរ៕
