អន្តរជាតិះ – ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានច្រានចោលការអំពាវនាវរបស់សមាជិកសភាប្រជាធិបតេយ្យឱ្យបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ បន្ទាប់ពីទាហានអាមេរិកចំនួន ៤ រូប ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីរ៉ង់ដោយមីស៊ីលលើមូលដ្ឋានយោធាមួយនៅមជ្ឈិមបូព៌ា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– កាលពីថ្ងៃសៅរ៍ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក រាយការណ៍ថា ទាហានអាមេរិកចំនួន ៤ នាក់បានពលី បន្ទាប់ពីកងកម្លាំងអ៊ីរ៉ង់វាយប្រហារលើមូលដ្ឋាននៅហ្ស៊កដានី និងអ៊ីរ៉ាក់ដោយមីស៊ីលផ្លោង រួមទាំងយន្តហោះគ្មានមនុស្សបើក kamikaze ។
– នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយកាសែត New York Post នៅថ្ងៃសៅរ៍ លោក ត្រាំ បាននិយាយថា ការខាតបង់នេះគឺជា “រឿងអាម៉ាស់” ហើយអះអាងថា ការពលីនេះ ក៏ដោយសារតែមិនចង់ឃើញអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ ហើយក៏មិនចង់ឃើញមជ្ឈិមបូព៌ាមានសង្គ្រាមផងដែរ។
– ឆ្លើយតបទៅនឹងការរិះគន់ដែលបានលើកឡើងដោយសមាជិកសភាប្រជាធិបតេយ្យ ប្រធានាធិបតីអាមេរិករូបនេះ បានចោទសួរថា តើអ្នកធ្លាប់ដឹងទេថាមានទាហានប៉ុន្មាននាក់ស្លាប់នៅវៀតណាម ហើយតើអ្នកធ្លាប់ដឹងទេថាមានទាហានប៉ុន្មាននាក់ពលីនៅអាហ្វហ្គានីស្ថាន ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ។
– ការកត់សម្គាល់របស់លោក ត្រាំ បានកើតឡើងបន្ទាប់ពីតំណាងរាស្ត្រប្រជាធិបតេយ្យ លោក Nikki Budzinski បានពិពណ៌នាអំពីការពលីរបស់ទាហានអាមេរិក ២ រូប នៅហ្ស៊កដា នីថាជាការចំណាយលើសង្គ្រាមដែលមិនបានការរបស់ប្រធានាធិបតី ត្រាំ ។
– សមាជិកសភាប្រជាធិបតេយ្យម្នាក់ទៀតគឺលោក Herb Conaway បានលើកឡើងស្រដៀងគ្នានេះ នៅក្នុងការបង្ហោះមួយនៅលើ X ថា លោក ត្រាំ គួរតែបញ្ចប់សង្គ្រាមដែលលោក ចាប់ផ្តើមនេះទៅ៕
