អន្តរជាតិះ- មនុស្សយ៉ាងហោចណាស់ ៥០ នាក់ត្រូវបានសម្លាប់ និងជាង ៥០០ នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលមួយសប្តាហ៍មុននេះ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់ លោក Hossein Kermanpour។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក បានបង្ហោះនៅលើ X ថា មនុស្សជាង ៥០០ នាក់រងរបួស និង ៥០ នាក់ស្លាប់នៅក្នុងការវាយប្រហារតាមអាកាស ចន្លោះពីថ្ងៃទី ២៧ ខែមិថុនា ដល់ថ្ងៃទី ១៨ ខែកក្កដា។ អ្នកស្លាប់រួមមានស្ត្រី ៥ នាក់ និងកុមារ ២ នាក់ អាយុក្រោម ១៨ ឆ្នាំ ខណៈដែលស្ត្រី ៣២នាក់ និងអនីតិជន ១៨ នាក់ក្នុងចំណោមអ្នករងរបួស។
– ទោះជាយ៉ាងណា សង្គ្រាមនៅតែកំពុងបន្ត ដោយការវាយប្រហារសងសឹកគ្នាកាន់តែកើនឡើង ខណៈអ៊ីរ៉ង់ ព្យាយាមកម្ទេចហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់។ អាមេរិក បានចាត់វិធានការណ៍ដើម្បីរារាំងផ្លូវទឹកអ៊ីរ៉ង់នៅច្រក Hormuz ។
– រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិកលោក Chris Wright បាននិយាយថា សហរដ្ឋអាមេរិក នឹងធានាការឆ្លងកាត់ដោយសេរីនៅច្រកសមុទ្រ Hormuz ក្រោមទិដ្ឋភាពដូចសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ដូច្នេះដែរ។
– លោក Wright បានលើកឡើងថា អាមេរិក នឹងអនុវត្តន៍ការធានាបែបនេះ ទោះបីជាឥឡូវគ្មានកិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់ក៏ដោយ។
– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ កាលពីខែមិថុនា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ដោយមើលឃើញពីបទឈប់បាញ់ជាបន្ទាន់លើគ្រប់វិស័យទាំងអស់ រួមទាំងនៅលីបង់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានបន្តការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ កាលពីថ្ងៃទី ៨ ខែកក្កដា ដោយចោទប្រកាន់ថា រដ្ឋនេះបានរំលោភលើកិច្ចព្រមព្រៀងដែលមានស្រាប់នៅក្នុងអ្វីដែលពាក់ព័ន្ធនឹងច្រកសមុទ្រ Hormuz ៕
