អាមេរិក ប្រកាសបើកឱ្យឆ្លងកាត់ច្រក Hormuz ដោយសេរី មិនខ្វល់មាន ឬគ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ទេ

អន្តរជាតិះ- រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិកលោក Chris Wright បាននិយាយថា សហរដ្ឋអាមេរិក នឹងធានាការឆ្លងកាត់ដោយសេរីនៅច្រកសមុទ្រ Hormuz ក្រោមទិដ្ឋភាពដូចសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ដូច្នេះដែរ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Wright បានលើកឡើងថា អាមេរិក នឹងអនុវត្តន៍ការធានាបែបនេះ ទោះបីជាឥឡូវគ្មានកិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់ក៏ដោយ។

– លោក បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយជាមួយ ABC News ថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ចង់សម្រេចផែនការនេះ ដោយមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ ប៉ុន្តែភាគីក្រុងតេហេរ៉ង់មិនយល់ព្រម។

– លោក បានបន្ថែមថា ប្រសិនបើពួកគេមិនឯកភាពនោះយើងក៏មិនបង្ខំដែរ។ បើមិនដូច្នោះទេ យើងនឹងបន្តធានាលំហូរចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រនេះ កាន់តែច្រើន ដោយមិនចាំបាច់កិច្ចសហប្រតិបត្តិការពីអ៊ីរ៉ង់នោះឡើយ។

– ទន្ទឹមនោះ យោងតាមលោក Wright បានឱ្យដឹងថា ប្រេងប្រហែល ១៤ លានបារ៉ែល កំពុងដឹកមកពីតំបន់មជ្ឈិមបូព៌ាជារៀងរាល់ថ្ងៃ ដោយ ៧ លានបារ៉ែល ត្រូវដឹកជញ្ជូនតាមរយៈច្រកសមុទ្រ Hormuz ហើយនៅសល់ត្រូវបានបូមតាមរយៈបំពង់បង្ហូរប្រេង។

– លោក បន្តថា ប្រេងតិចជាង ១៤ លានបារ៉ែល ក្នុងមួយថ្ងៃដឹកមកពីតំបន់ឈូងសមុទ្រអារ៉ាប់។

– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ កាលពីខែមិថុនា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ដោយមើលឃើញពីបទឈប់បាញ់ជាបន្ទាន់លើគ្រប់វិស័យទាំងអស់ រួមទាំងនៅលីបង់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានបន្តការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ កាលពីថ្ងៃទី ៨ ខែកក្កដា ដោយចោទប្រកាន់ថា រដ្ឋនេះបានរំលោភលើកិច្ចព្រមព្រៀងដែលមានស្រាប់នៅក្នុងអ្វីដែលពាក់ព័ន្ធនឹងច្រកសមុទ្រ Hormuz ៕

 

 

You might like