ហ្ស៊កដានី អះអាងថា មីស៊ីលអ៊ីរ៉ង់ជាង ១០គ្រាប់ ហោះអត់ផុតប្រព័ន្ធការពារដែនអាកាសខ្លួនទេ

អន្តរជាតិះ – ការវាយប្រហារសងសឹកលើមូលដ្ឋានទ័ពអាមេរិក កំពុងក្លាយជាគោលដៅចម្បងដែលអ៊ីរ៉ង់ ត្រូវធ្វើដើម្បីជាការតដៃជាមួយសហរដ្ឋអាមេរិក។

– អង្គភាពការពារដែនអាកាសហ្ស៊កដានី បានរាយការណ៍ពីការស្ទាក់ចាប់ដោយជោគជ័យ និងបំផ្លាញមីស៊ីលចំនួន ១០ គ្រាប់ដែលបាញ់ចេញពីទឹកដីអ៊ីរ៉ង់។ នេះបើយោងតាមកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោធា បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក Petra ថា មានការវាយប្រហារដែលសំដៅលើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកពីសំណាក់អ៊ីរ៉ង់ ដោយប្រើមីស៊ីលជាង ១០ គ្រាប់ ប៉ុន្តែប្រព័ន្ធការពារដែនអាកាសហ្ស៊កដានី បានស្ទាក់ចាប់ និងបំផ្លាញមីស៊ីលនោះទាំងស្រុង។

– យោងតាមយោធា ការស្ទាក់ចាប់មិនបានបង្កឲ្យមានអ្នកស្លាប់ និងរបួស ឬខូចខាតសម្ភារៈនោះទេ។ អ្នកជំនាញកំពុងធ្វើការនៅកន្លែងដែលកម្ទេចកម្ទីមីស៊ីលបានធ្លាក់។

– អ៊ីរ៉ង់ កំពុងបើកការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក តាមបណ្ដាប្រទេសនៅមជ្ឈិមបូព៌ាជាការសងសឹកទៅនឹងអ្វីដែលអាមេរិកធ្វើដាក់ខ្លួន។ លើសពីនេះ អ៊ីរ៉ង់ បានប្រកាសនៅប៉ុន្មានម៉ោងមុននេះថា ខ្លួនអាចនឹងសម្រេចចិត្តវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក តាមបណ្ដាប្រទេសក្រៅពីមជ្ឈិមបូព៌ាផងដែរ បើភាពតានតឹងនៅតែមិនថមថយ។

– ទោះជាយ៉ាងណា ការព្រមាននេះ នៅមិនទាន់មានការចេញមកឆ្លើយតបពីសំណាក់សហរដ្ឋអាមេរិកនៅឡើយទេ ខណៈការប្រយុទ្ធនៅបន្តក្ដៅគគុក៕

You might like