បន្ទាយមានជ័យ៖- កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបង្ក្រាបក្រុមជនសង្ស័យដែលធ្វើសកម្មភាពលួចម៉ូតូ និងទទួលទិញ-លក់ផលចោរកម្មយ៉ាងសកម្មក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យសរុប ១៣នាក់ និងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីផ្តន្ទាទោសតាមច្បាប់ នៅថ្ងៃទី១៧ ខែកក្កដា
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
ឆ្នាំ២០២៦។
– លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋរងគ្រោះជាច្រើននាក់កន្លងមក លោកបានបើកការស្រាវជ្រាវលើករណីលួចម៉ូតូចំនួន ២ករណី ដែលបានកើតឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត និងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងឈានដល់មានការឃាត់ខ្លួនជនសង្សយ័ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦បានជាបន្តរបន្ទាប់ ។
– ជនរងគ្រោះទាំងពីររួមមាន ឈ្មោះ ស៊ីន ផល្លីន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិអន្លង់ស្វាយ សង្កាត់និមិត្ត និងឈ្មោះ ហឿន កញ្ញា ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
– តាមរយៈការស្រាវជ្រាវ និងប្រើប្រាស់ប្រព័ន្ធ GPS កម្លាំងអាវុធហត្ថបានកំណត់ទីតាំងសង្ស័យមួយនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ហើយបានចុះឡោមព័ទ្ធ និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុបចំនួន ១៣នាក់។
– ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតម៉ូតូចំនួន ៦គ្រឿង ក្នុងនោះ ២គ្រឿងបានប្រគល់ជូនម្ចាស់ដើមវិញ និង ៤គ្រឿងទៀតរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីស្រាវជ្រាវរកម្ចាស់។ ក្រៅពីនេះ ក៏បានដកហូតវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនទៀតផងដែរ។
– ជនសង្ស័យទាំងអស់ត្រូវបាននាំទៅសាកសួរ និងធ្វើតេស្តទឹកនោមរកសារធាតុញៀន ដោយលទ្ធផលបង្ហាញថា សុទ្ធតែមានវិជ្ជមាន (+)។
– លោកមេបញ្ជាការបានបញ្ជាក់ថា តាមរយៈការសាកសួរ ចម្លើយសារភាព និងវត្ថុតាងប្រមូល សមត្ថកិច្ចបានរកឃើញតម្រុយពិរុទ្ធភាពពាក់ព័ន្ធនឹងបទល្មើស លួចមានស្ថានទម្ងន់ទោស, ទទួលផលចោរកម្ម, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
– បច្ចុប្បន្ន ជនសង្ស័យទាំង ១៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
