អន្តរជាតិះ – លោក Mohsen Rezaee ទីប្រឹក្សាយោធារបស់មេដឹកនាំកំពូល បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ដល់សហរដ្ឋអាមេរិក ដែលកំពុងបន្តវាយសន្ធាប់កាន់តែខ្លាំងឡើងលើអ៊ីរ៉ង់។
– លោក Rezaee បានលើកឡើងថា អ៊ីរ៉ង់ នឹងផ្លាស់ប្តូរយុទ្ធសាស្ត្រពីការពារទៅជាប្រតិបត្តិការវាយលុកក្នុងរយៈពេល ២-៣ ថ្ងៃខាងមុខនេះ ប្រសិនបើសហរដ្ឋអាមេរិក នៅតែវាយប្រហារធ្ងន់ៗលើក្រុងតេហេរ៉ង់ ដោយមិនគិតពីផលវិបាក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Rezaee បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់អ៊ីរ៉ង់ថា ប្រសិនបើការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅតែបន្តក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃខាងមុខ កងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ នឹងផ្លាស់ប្តូរពីដំណាក់កាលនៃវិធានការទប់ស្កាត់ និងឆ្លើយតបទៅជាដំណាក់កាល ‘វាយលុក និងបំផ្លាញទាំងស្រុង’”។ ក្នុងករណីនោះ លោក បានសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់នឹងកំណត់គោលដៅមូលដ្ឋានទ័ពអាមេរិកមិនត្រឹមតែនៅក្នុងតំបន់ជម្លោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅខាងក្រៅតំបន់ថែមទៀត។
– ការកើនឡើងភាពតានតឹងចុងក្រោយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើម កាលពីថ្ងៃទី ៨ ខែកក្កដា អំឡុងអនុស្សរណៈនៃការយោគយល់គ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ មិនទាន់ហួសសុពលភាព ដោយក្រុងវ៉ាស៊ីនតោន ធ្វើការវាយប្រហារតាមអាកាសជាបន្តបន្ទាប់លើក្រុងតេហេរ៉ង់ ដែលត្រូវបានចោទប្រកាន់ថាជាការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាពាណិជ្ជកម្មមួយគ្រឿងនៅក្នុងច្រកសមុទ្រ Hormuz។ នៅថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានប្រកាសថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់លែងមានប្រសិទ្ធភាពទៀតហើយ។ ជាការឆ្លើយតប អ៊ីរ៉ង់បានចាប់ផ្តើមវាយប្រហារមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅបារ៉ែន ហ្ស៊កដានី កាតា គុយវ៉ែត អេមីរ៉ាតអារ៉ាប់រួម និងអូម៉ង់៕
