ត្រាំ គំរាមដាក់ពន្ធបន្ថែមលើកាណាដា ដែលបណ្ដោយឱ្យផ្សែងកខ្វក់សល់ពីភ្លើងឆេះព្រៃហើរចូលអាមេរិក

អន្តរជាតិះ – ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានពីការកំណត់ពន្ធថ្មីលើប្រទេសកាណាដា បន្ទាប់ពីភ្លើងឆេះព្រៃរាប់រយកន្លែងនៅក្នងប្រទេសនេះ ធ្វើឱ្យភាគខាងជើងសហរដ្ឋអាមេរិកភាគច្រើនត្រូវបានគ្របដណ្ដប់ដោយផ្សែងហុយកខ្វក់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការព្រមាននេះ បានកើតឡើងបន្ទាប់ពីមានការដាក់ពាក្យបណ្ដឹងពីសមាជិកសភាសហរដ្ឋអាមេរិកអំពីភ្លើងឆេះព្រៃនេះ ខណៈលោក Doug Ford អភិបាលរដ្ឋ Ontario របស់កាណាដា ក៏បានស្នើសុំជំនួយពីសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនេះផងដែរ។

– ទន្ទឹមនោះ លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកកំពុងត្រូវបានវាយប្រហារដោយផ្សែងកខ្វក់ បំពុល និងមិនល្អដល់សុខភាព ដោយគំរាមដាក់ពន្ធថ្មីលើការធ្វេសប្រហែសដោយចេតនារបស់ប្រទេសកាណាដា។

– គិតត្រឹមថ្ងៃសុក្រ មានភ្លើងឆេះព្រៃប្រហែល ៨៨៨ កន្លែង កំពុងឆេះយ៉ាងសកម្មនៅក្នុងប្រទេសកាណាដា។ នេះបើយោងតាមប្រព័ន្ធព័ត៌មានអគ្គីភ័យព្រៃកាណាដា ដែលភាគច្រើនឆេះហួសពីការគ្រប់គ្រង។ ក្នុងចំណោមភ្លើងឆេះព្រៃទាំងនោះជាង ១៩០ កន្លែង នៅរដ្ឋ Ontario ជាប់អាមេរិក។

– ជាមួយគ្នានោះ លោក ត្រាំ ក៏បានបង្ហោះនៅលើ Truth Social ថា លោកនឹងទូរស័ព្ទទៅនាយករដ្ឋមន្ត្រីកាណាដា Mark Carney ដើម្បីទាមទារការពន្យល់អំពីការធ្វេសប្រហែសដោយចេតនានេះ ដោយចោទប្រកាន់ប្រទេសនេះថាមិនបានថែរក្សាព្រៃឈើឱ្យបានត្រឹមត្រូវ។

– ដោយឡែក សមាជិកគណបក្សសាធារណរដ្ឋដទៃទៀតបានយកបញ្ហានេះ ជាលេសដើម្បីបន្តការអំពាវនាវឱ្យប្រទេសកាណាដាយល់ព្រមក្លាយជារដ្ឋទី ៥១ របស់សហរដ្ឋអាមេរិក ដែលជាសុបិន្តដ៏អាក្រក់របស់ជនជាតិកាណាដា និងជំរុញឱ្យមនុស្សជាច្រើនចាប់ផ្ដើមការតវ៉ា៕

You might like