អ៊ីរ៉ង់ ប្រាប់រដ្ឋជិតខាង ល្មមឈប់បើកដៃឱ្យអាមេរិកប្រើប្រាស់ទឹកដីបង្កភាពវឹកវរនៅមជ្ឈិមបូព៌ាហើយ

អន្តរជាតិះ – ក្រសួងការបរទេសអ៊ីរ៉ង់ កំពុងជំរុញបណ្ដាប្រទេសនៅមជ្ឈិមបូព៌ាទាំងអស់ដែលជាម្ចាស់ផ្ទះនៃមូលដ្ឋានទ័ពអាមេរិក ឱ្យហាមឃាត់ទីក្រុងវ៉ាស៊ីនតោនពីការវាយប្រហារប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមដោយប្រើប្រាស់ទឹកដីរបស់ពួកគេ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់ បានចែងថា ទីក្រុងតេហេរ៉ង់ ជំរុញយ៉ាងខ្លាំងដល់រដ្ឋជិតខាងនៅតាមឆ្នេរសមុទ្រភាគខាងត្បូងនៃឈូងសមុទ្រពែរ្សឱ្យទប់ស្កាត់ជាបន្ទាន់នូវការផ្ដល់ទឹកដីរបស់ពួកគេដូចជាហេដ្ឋារចនាសម្ព័ន្ធដីគោក សមុទ្រ និងអាកាសដល់អាមេរិក ដើម្បីធ្វើការវាយប្រហារលើអ៊ីរ៉ង់ ហើយដើម្បីទប់ស្កាត់ការបន្ត និងការពង្រីកសង្គ្រាមកាន់តែធំនៅក្នុងតំបន់។

– ក្រសួងការបរទេសអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់ មិនចង់បង្កអរិភាព ឬចេតនាអាក្រក់ចំពោះប្រទេសជិតខាង ឬប្រទេសណាមួយនៅក្នុងតំបន់នោះទេ ហើយជឿជាក់យ៉ាងមុតមាំថា ផ្លូវតែមួយគត់ឆ្ពោះទៅរកសន្តិភាពនៅក្នុងតំបន់គឺការយោគយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាក្នុងតំបន់ដោយគ្មានវត្តមានយោធាបរទេស និងដោយគ្មានការជ្រៀតជ្រែកពីសហរដ្ឋអាមេរិក។

– កាលពីប៉ុន្មានម៉ោងមុននេះ ស្ថានីយ៍រថភ្លើង Bandar Abbas ត្រូវបានអាមេរិក វាយប្រហារដូចគ្នា។ យោងតាមរបាយការណ៍នេះ ជនស៊ីវិលអ៊ីរ៉ង់២ នាក់ បានរងរបួសនៅក្នុងការវាយប្រហារនេះ។

– លើសពីនេះ ព្រលានយន្តហោះ និងស្ពានសំខាន់ៗក្នុងតំបន់ជិតច្រកសមុទ្រ Hormuz ក៏ត្រូវបានអាមេរិក កំណត់គោលដៅវាយប្រហារផងដែរ៕

 

You might like