អន្តរជាតិះ- ការវាយប្រហារដ៏សាហាវរបស់សហរដ្ឋអាមេរិក ពេញមួយយប់ បានវាយប្រហារលើអាកាសយានដ្ឋាន Iranshahr រួមទាំងស្ថានីយរថភ្លើងមួយកន្លែងនៅក្នុងទីក្រុងកំពង់ផែ Bandar Abbas និងស្ពាន ២ នៅភាគខាងត្បូងអ៊ីរ៉ង់ជិតច្រកសមុទ្រ Hormuz ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានចុះផ្សាយ នៅថ្ងៃសុក្រនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទូរទស្សន៍រដ្ឋ IRIB បានឱ្យដឹងថា សំឡេងផ្ទុះចំនួន ៣ ដង ត្រូវបានឮនៅជុំវិញអាកាសយានដ្ឋាន ហើយយ៉ាងហោចណាស់គ្រាប់ផ្លោងរបស់អាមេរិកមួយគ្រាប់ វាយប្រហារចំអាកាសយានដ្ឋាន Iranshahr នៅភាគអាគ្នេយ៍។
– កាលពីប៉ុន្មានម៉ោងមុននេះ ស្ថានីយ៍រថភ្លើង Bandar Abbas ក៏ត្រូវបានអាមេរិក វាយប្រហារដូចគ្នា។ យោងតាមរបាយការណ៍នេះ ជនស៊ីវិលអ៊ីរ៉ង់ ២ នាក់ បានរងរបួសនៅក្នុងការវាយប្រហារនេះ។

– Bandar Abbas គឺជាទីតាំងនៃកំពង់ផែធំបំផុតរបស់អ៊ីរ៉ង់ និងជាមូលដ្ឋានកងទ័ពជើងទឹក រួមទាំងឆ្មាំបដិវត្តន៍សំខាន់ៗ នៅជិតច្រកសមុទ្រ Hormuz។
– របាយការណ៍ផ្លូវការមួយ បានបញ្ជាក់អំពីការវាយប្រហារតាមអាកាសលើស្ពាន ២ នៅក្នុងខេត្ត Hormozgan ហើយបើតាមរបាយការណ៍មនុស្ស ២ នាក់ស្លាប់ និង ៤ នាក់រងរបួស។
– សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបាញ់ប្រហារគ្នាកាន់តែខ្លាំងឡើងក្នុងការកើនឡើងភាពតានតឹងរយៈពេល ១ សប្តាហ៍មកនេះ ដែលបណ្ដាលធ្វើឱ្យខូចខាតដល់បទឈប់បាញ់ទាំងអស់។
– យោងតាមយោធាអាមេរិក បានអះអាងថា ខ្លួនបានបើកការវាយប្រហារជាបន្តបន្ទាប់ ដែលឈានដល់យប់ទី ៦ ដើម្បីធ្វើឱ្យសមត្ថភាពយោធាអ៊ីរ៉ង់ចុះខ្សោយបន្ថែមទៀត។
