អន្តរជាតិះ – ប្រជាជនអ៊ុយក្រែន ដែលខឹងសម្បា បានចេញតវ៉ាទូទាំងប្រទេស ចំពោះរដ្ឋាភិបាលរបស់លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ជុំវិញការសម្រេចចិត្តដកតំណែង រដ្ឋមន្ត្រីក្រសួងការពារជាតិ Mikhail Fedorov ស្របពេលលេចឮព័ត៌មានថា រដ្ឋមន្ត្រីរូបនេះ ទាស់ទែងគ្នាជាមួយមេទ័ពកំពូល។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តាមការផ្សាយរបស់ RT កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ ប្រជាជនអ៊ុយក្រែន រាប់ពាន់នាក់ បានចេញតវ៉ាតាមដងផ្លូវក្នុងរដ្ឋធានីកៀវ និងទីក្រុងធំៗជាច្រើនទៀត ដើម្បីសម្តែងការមិនពេញចិត្ត។

– មនុស្សជាង ១ ០០០នាក់ ក៏បានប្រមូលផ្តុំគ្នានៅខាងក្រៅការិយាល័យរបស់លោក ហ្សេលេនស្គី ក្នុងទីក្រុងកៀវ ផងដែរ ដោយអ្នកខ្លះចោទជាសំណួរថា លោក Fedorov គឺជាបុគ្គលដ៏មានប្រជាប្រិយម្នាក់ និងត្រូវបានគោរពស្រឡាញ់ ក្នុងចំណោមប្រជាជនអ៊ុយក្រែន ហេតុអ្វីបានជាគាត់ ត្រូវដកតំណែងបែបនេះ តើមានរឿងអ្វីនៅពីក្រោយខ្នង?
– ផ្ទុយទៅវិញ ក្នុងបាតុកម្មនោះដែរ ប្រជាជនអ៊ុយក្រែន បែរជាទាមទារឲ្យលោក ហ្សេលេនស្គី បញ្ចប់តួនាទីមេបញ្ជាការកងទ័ពកំពូល Aleksandr Syrsky វិញទៅ។

– យ៉ាងណាក្តី ប្រធានាធិបតីអ៊ុយក្រែន បានចេញបញ្ជាក់ និងការពារការសម្រេចចិត្តរបស់លោក ដោយប្រាប់ថា ការដែលលោកដកតំណែង Fedorov គឺព្រោះតែគាត់បំពេញការងារមិនបានល្អ និងខ្វះទំនាក់ទំនងជាលោក Syrsky ហើយអ្នកទាំងពីរ មិនអាចធ្វើការជាមួយគ្នាបាន។
– លោក Fedorov គឺជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលមានវ័យក្មេងជាងគេបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ុយក្រែន។ មន្ត្រីជំនាញបច្ចេកវិទ្យាវ័យ ៣៥ឆ្នាំរូបនេះ បានចូលបម្រើក្នុងតួនាទីនេះ កាលពីខែមករា និងកាន់តំណែងបានប្រហែលប្រាំមួយខែ។
– រឿងនេះកើតឡើង បន្ទាប់ពីលោកហ្សេលេនស្គី ប្រកាសពីការរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំ ដែលជាការកែទម្រង់គួរឲ្យកត់សម្គាល់ ជាមួយគោលបំណង ពង្រឹងកម្លាំងការពារជាតិផ្នែកការទូត រដ្ឋបាល និងខ្សែត្រៀមជួរមុខរបស់អ៊ុយក្រែន ខណៈសង្គ្រាមជាមួយរុស្ស៊ី បានឈានចូលដល់ឆ្នាំទីប្រាំ ទៅហើយ៕

