ភ្នំពេញះ – តម្លៃហាងឆេងមាសបានធ្លាក់ចុះនៅ ៤៨០៥ ដុល្លារ ក្នុងមួយតម្លឹងនៅព្រឹកថ្ងៃសុក្រទី ១៧ កក្កដា ២០២៦ បន្ទាប់ពីប្រធានធានាគារកណ្ដាលប្រចាំតំបន់ បានអំពាវនាវឱ្យមានការដំឡើងអត្រាការប្រាក់។
– លោកឧកញ៉ា ចិន សំណាង ថៅកែហាងពេជ្រ CSNJ មានប្រសាសន៍ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បន្តវាយប្រហារ ធ្វើឱ្យតម្លៃមាសធ្លាក់ចុះ ប៉ុន្តែភាគីទាំងពីរបន្តស្វែងរកកិច្ចព្រមព្រៀងសន្តិភាព។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ឧកញ៉ា ចិន សំណាង បន្ថែមថា៖ «ពេលដែលការវាយប្រហារគ្នាកើតឡើង ធ្វើឱ្យតម្លៃប្រេងនៅលើពិភពលោកកើនឡើង ហើយពេលប្រេងឡើងមានន័យថា អតិផរណាកើនឡើង ធ្វើឱ្យធនាគារកណ្ដាលអាមេរិកចង់ដំឡើងអត្រាការប្រាក់»។
– ទោះយ៉ាងណា កាលពីពេលថ្មីៗនេះ ធនាគារកណ្ដាលអាមេរិកប្រកាសថា នឹងមិនដំឡើងអត្រាការប្រាក់ ដើម្បីទប់ទល់អតិផរណានោះទេ។
អាជីវករផ្សារលក់មាសផ្សាធំថ្មីបានប្រាប់ឱ្យដឹងថា តម្លៃមាសប្រែប្រួលចុះឡើងខ្លាំង បច្ចុប្បន្នអតិថិជនមិនសូវទៅលក់មាសទេ៕
