អាប់ដេតចុងក្រោយ៖ អ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅ​វេណេ​ស៊ុយ​អេឡា ស្ទុះឡើងដល់ ៤,៨២៩ នាក់ហើយ

អន្តរជាតិះ – លោក Jorge Rodriguez ប្រធានរដ្ឋសភាវេណេស៊ុយអេឡា បានឱ្យដឹងកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដីដ៏កាចសាហាវកាលពីថ្ងៃទី ២៤ ខែមិថុនា នៅប្រទេសវេណេស៊ុយអេឡា មានការកើនឡើងទៀតហើយ ពោលគឺហក់ឡើងដល់ ៤,៨២៩ នាក់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមតួលេខដែលចេញផ្សាយនៅក្នុងការអាប់ដេតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយលោក Rodriguez បានបញ្ជាក់ថា ក្នុងនោះចំនួនអ្នករងរបួសសរុបមានចំនួន ១៦,៧៤០ នាក់។

– អាជ្ញាធរ ក៏បានបង្កើតជំរំបណ្ដោះអាសន្នចំនួន ១០៦ ទីតាំងដែលឥឡូវនេះកំពុងផ្តល់ជម្រកដល់មនុស្សចំនួន ២០,៨៥៧ នាក់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ ហើយបុគ្គលិកជួយសង្គ្រោះជាង ៦៣,០០០ នាក់ បានដាក់ពង្រាយក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។

– យោងតាមការអាប់ដេត វេណេស៊ុយអេឡា ក៏បានកត់ត្រាការរញ្ជួយដីជាបន្តបន្ទាប់សរុបចំនួន ១,២៨៤ ដង បូករួមទាំងការរញ្ជួយ ២ លើកស្ទួនៗគ្នា កាលពីពេលថ្មិៗនេះផងដែរ៕

You might like