អន្តរជាតិះ- អ្នកនាំពាក្យក្រសួងការបរទេសលោក Esmaeil Baghaei បាននិយាយថា អ៊ីរ៉ង់មិនមានគម្រោងចរចាជុំបន្តបន្ទាប់ជាមួយសហរដ្ឋអាមេរិកនោះទេ ដោយផ្តោតលើការការពារជាតិជាចម្បងសិន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim រាយការណ៍ថា លោក Baghaei បានលើកឡើងថា នៅពេលនេះ យើងមិនមានផែនការចរចាទេ ហើយយើងកំពុងផ្តោតលើការការពារជាតិជាខ្លាំង ដោយបារម្ភ និងមិនទុកចិត្តសត្រូវ។

– លោក បានបន្ថែមថា អនុស្សរណៈនៃការយោគយល់គ្នាដែលចុះហត្ថលេខាដោយអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកតំណាងឱ្យការប្តេជ្ញាចិត្តទៅវិញទៅមក ហើយក្នុងករណីមានការរំលោភបំពានដោយភាគីម្ខាងទៀត ទីក្រុងតេអេរ៉ង់ក៏នឹងបដិសេធមិនបំពេញកាតព្វកិច្ចរបស់ខ្លួនហើយនឹងអនុវត្តតាមគោលការណ៍ដូចគ្នានាពេលអនាគត និងជាក់ស្ដែងត្រឡប់ទៅវិញដូចគ្នា។
– កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងពង្រីកការវាយប្រហាររបស់ខ្លួនលើអ៊ីរ៉ង់ និងឈានដល់ការវាយប្រហារលើរោងចក្រថាមពល ក៏ដូចជាស្ពានសំខាន់ៗមួយចំនួននៅសប្តាហ៍ក្រោយ លុះត្រាតែទីក្រុងតេអេរ៉ង់ យល់ព្រមធ្វើកិច្ចចរចា។
– លោក ត្រាំ បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយថា “សប្តាហ៍ក្រោយយើងនឹងធ្វើអ្វីម្យ៉ាងដែលអាក្រក់ទៅលើពួកគេ ពោលគឺរោងចក្រថាមពលអាចជាគោលដៅចម្បងដែលត្រូវវាយប្រហារ។ ហើយសប្តាហ៍ក្រោយដូចគ្នា ស្ពានសំខាន់ៗរបស់ពួកគេនឹងស្ថិតក្នុងបញ្ជីខ្មៅរបស់អាមេរិកដូចគ្នា។ យើងនឹងវាយកម្ទេចរោងចក្រថាមពលទាំងអស់របស់ពួកគេ។ យើងនឹងវាយកម្ទេចស្ពានទាំងអស់របស់ពួកគេ ប្រសិនបើរឹងរុះមិនមកចរចា”៕
